តំណាងពុទ្ធសាសនិកជនខ្មែរ-អាមេរិកាំងត្រូវបានអញ្ជើញឲ្យចូលរួមកម្មវិធីជាមួយសម្តេចប៉ាបFrancis
Your browser doesn’t support HTML5
សម្តេចប៉ាប Francis ដែលជាមេដឹកនាំសាសនាកំពូលរបស់ពិភពលោកនៃវិមាន វ៉ាទីកង់ នឹងយាងមកបំពេញទស្សនកិច្ចសហរដ្ឋអាមេរិកនៅចុងខែកញ្ញានេះ។ ដំណើរទស្សនៈកិច្ចនេះ ព្រះអង្គនឹងយាងចូលរួមក្នុងកម្មវិធីជាច្រើន។ ក្នុងនោះ ព្រះអង្គនឹងថ្លែងសុន្ទរកថាក្នុងសភាស.រ.អា ជួបសន្ទនា ផ្ទាល់ជាមួយលោកប្រធានាធិបតីស.រ.អា បារ៉ាក់ អូបាម៉ា ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំមហាសន្និបាតអ.ស.ប ក្នុងបូរី New York និងជួយបំពេញកិច្ចការមនុស្សធម៌ និងសង្គមកិច្ចជាមួយក្រុមមនុស្សមិនសូវមានសិទ្ធិខ្លះក្នុងសង្គម។ ពុទ្ធសាសនិកខ្មែរ-អាមេរិកាំង គឺលោកបណ្ឌិត ទន់ សុវណ្ណ និងព្រះសង្ឃខ្មែរនៅស.រ.អា នឹងត្រូវគេអញ្ជើញនិងនិមន្តឲ្យចូលរួមក្នុងកម្មវិធីផ្សេងៗមួយចំនួនដែរ។ តទៅនេះ ជាបទសម្ភាសន៍រវាងលោក សុខ ខេមរា នៃVOA ជាមួយលោកបណ្ឌិត ទន់ សុវណ្ណ នៅក្នុងបន្ទប់ផ្សាយរបស់ VOA ក្នុងរដ្ឋធានី Washington៕