ខ្មែរ-អាមេរិកាំងម្នាក់បានជួបជាមួយសម្តេចប៉ាប ពេលចូលរួមកិច្ចប្រជុំអន្តរសាសនានៅក្រុងវ៉ាទីកង់(Vatican)
Your browser doesn’t support HTML5
តំណាងពុទ្ធសាសនិកជនខ្មែរ-អាមេរិកាំងម្នាក់ បានជួបពិភាក្សាជាមួយសម្តេច ប៉ាបហ្រ្វង់ស៊ីស ក្នុងក្រុងVatican នៅពេលលោកបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃ កាលពីខែមិថុនា ដើម្បីចូលរួមកិច្ចប្រជុំអន្តរសាសនាដើម្បីពិភាក្សាអំពីការដោះស្រាយបញ្ហានិងរបៀបធ្វើការជាមួយគ្នារវាងពុទ្ធសាសនិកជន និងជាមួយក្រុម រ៉ូម៉ាំង-កាតូលិក។ លោកបណ្ឌិត ទន់ សុវណ្ណ ប្រធានពុទ្ធិកសមាគមខ្មែរវត្តពុទ្ធិការាម រដ្ឋម៉ារីឡែនដ៍ ស.រ.អា បានថ្លែងកាលពីថ្ងៃពុធប្រាប់ VOA អំពី ការចូលរួមរបស់លោក ដើម្បីបង្ហាញពីការដោះស្រាយទុក្ខ និងរំដោះទុក្ខ តាមពុទ្ធសាសនា និងស្តាប់ការដោះស្រាយបញ្ហានេះតាមកាតូលិក៕