«ឫសគល់នៃដួងព្រលឹងយើង» ដោយ ម៉ម កល្យាណនី
Your browser doesn’t support HTML5
ខ្សែវីដេអូទី១«ឫសគល់នៃដួងព្រលឹងយើង» នៃខ្សែភាពយន្តឯកសារដែលមានប្រាំមួយវគ្គរបស់អ្នកនាង ម៉ម កល្យាណី ដែលមានចំណងជើងថា «ឫសគល់នៃដួងព្រលឹងខ្មែរកំពុងត្រូវគាស់រំលើង» ឬ "Cambodia UPROOTED" បង្ហាញពីពិធីបុណ្យប្រពៃណីដ៏ពិសេសមួយនៅតំបន់ជ្រលងភ្នំ អារ៉ែង ដែលស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា និងពោរពេញទៅដោយជីវចម្រុះដ៏សម្បូរបែបបំផុតមួយនៅកម្ពុជា។ ពិធីបុណ្យនេះតែងតែប្រារព្ធធ្វើឡើងក្នុងរយៈពេល៣ឆ្នាំម្តង ដើម្បីគោរពបូជាដល់អ្នកតាព្រៃ និងដើម្បីសុំការថែរក្សាការពារពីអ្នកតាព្រៃ។ ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យនេះ ចាស់ទុំក្នុងភូមិរៀបរាប់ពីសារៈសំខាន់នៃដី និងទឹក។ លោកតាម្នាក់និយាយថា មនុស្សយើងកើតចេញពីដី និងទឹក។ បើគ្មានដី គ្មានទឹកទេ នោះយើងមិនអាចមានជីវិតទេ។ ដី និងទឹកគឺជាដើមកំណើតនៃអត្តសញ្ញាណវប្បធម៌ និងធម្មជាតិរបស់យើង៕