សេដ្ឋកិច្ចរបស់ចិនធ្លាក់ចុះ ប៉ះពាល់ដល់សហរដ្ឋអាមេរិក
Your browser doesn’t support HTML5
ប្រទេសចិន និងសហរដ្ឋអាមេរិកមានភាពជិតស្និទ្ធនឹងគ្នាដោយសារការធ្វើពាណិជ្ជកម្ម ដោយចិនជាដៃគូពាណិជ្ជកម្មធំបំផុតទី២របស់អាមេរិក បន្ទាប់ពីកាណាដា។ សារៈសំខាន់របស់ចិន ចំពោះសេដ្ឋកិច្ចអាមេរិក បានបង្ហាញនៅក្នុងខែកន្លងទៅនេះ គ្រាដែលសេដ្ឋកិច្ចចិនចុះខ្សោយ ធ្វើឲ្យប៉ះពាល់ដោយផ្ទាល់ដល់តម្លៃហ៊ុននៅក្នុងទីផ្សារអាមេរិក។ ដើម្បីស្វែងយល់អំពីការធ្វើពាណិជ្ជកម្មរបស់អាមេរិកក្នុងពេលបច្ចុប្បន្ននេះ និងគ្រោះថ្នាក់បណ្តាលមកពីការធ្លាក់ចុះនៃសេដ្ឋកិច្ចចិននេះ អ្នកស្រី លី ម៉ូរីវ៉ាន់ នៃVOA បានសន្ទនាជាមួយលោកបណ្ឌិត ឌុច ដារិន្ទ ដែលជាសាស្រ្តាចារ្យសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Tallahassee ក្នុងរដ្ឋ Florida។