បទ​សម្ភាសន៍៖ អ្នក​សង្ស័យ​ជំងឺ​ Mers ត្រូវឃុំនៅ​មន្ទីរពេទ្យ តែ​លទ្ធផល​ជំងឺអវិជ្ជមាន

Your browser doesn’t support HTML5

កាលពីខែ​កក្កដាកន្លងទៅនេះ យុវជន​កម្ពុជា​ឈ្មោះ យ៉ូហា អាយុ១៥ឆ្នាំ ​ត្រូវ​បាន​សង្ស័យ​ថា​បាន​ឆ្លង​ជំងឺ Mers ហើយ​ត្រូវបាន​បញ្ជូន​ទទួល​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ ដើម្បី​ទទួល​បាន​ការ​គាំពារ​ព្យាបាល។ ក្រោយពី​ត្រូវបាន​ឃុំ​នៅ​ក្នុង​បន្ទប់​ព្យាបាល​អ្នក​ជំងឺ​ឆ្លង​ពិសេស​រយៈពេល​៤៤ម៉ោង ដោយ​មិន​មាន​ការ​គាំពារ​ឲ្យ​បាន​ត្រឹម​ត្រូវ ហើយ​ថែម​ទាំង​ទទួល​បាន​អារម្មណ៍​រើស​អើង​ពី​បុគ្គលិក​មន្ទីរពេទ្យ​ យុវជន​ម្នាក់​នេះ​ត្រូវបាន​បញ្ជាក់​ថា គ្មាន​ជំងឺ​ Mers នេះ​ទេ។ លោកស្រី ងួន ចន្ថា ជា​ម្តាយ​របស់​យុវជន​នេះ បាន​ផ្តល់​បទ​សម្ភាសន៍​ឲ្យ​នាង សើរ សាយ្យនា នៃ​វីអូអេ​អំពី​ហេតុការណ៍​នេះ។ សូម​លោក​អ្នក​ស្តាប់​បទ​សម្ភាសន៍​នេះ​ដូច​តទៅ។