អ.ស.ប.​ធ្វើ​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​បន្តពី​​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍

Your browser doesn’t support HTML5

គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​របស់​អង្គការ​សហ​ប្រជាជាតិ​នឹង​បញ្ចប់​នៅ​ខែ​កញ្ញា​នេះ ​ហើយ​អង្គការ​សហ​ប្រជាជាតិ​នឹង​ចាប់​ផ្ដើម​គោល​ដៅថ្មី​មួយ​ដែល​ហៅ​ថា​ គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ ដែល​មាន​រយៈពេល​១៥​ឆ្នាំ។​ គោល​ដៅ​ទាំង​១៧​ក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នេះ​គឺ​មាន​បំណង​សំខាន់​មួយ​ដែល​ធានា​ឱ្យ​មាន​ការ​លើក​កម្ពស់​ជីវភាព​​រស់នៅ​ប្រកប​ដោយ​សុខុមាលភាព​សម្រាប់​ប្រជាជន​ទូទៅ។​​ នាង ​អ៊ុំ​ សូនីតា​នៃ​ VOA​ នៅ​រាជធានី​ភ្នំពេញ​បាន​ធ្វើ​កិច្ច​សម្ភាសន៍​តាម​រយៈ​ទូរស័ព្ទ​ទៅ​ទីក្រុង​ញូវយ៉ក​ជាមួយ​លោក ​Nik Sekhran​ នាយក​ផ្នែក​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​​នៃ​ការិយាល័យ​កម្មវិធី​អភិវឌ្ឍន៍​របស់​អ.ស.ប. (UNDP)​​​ សម្រាប់​គោល​នយោបាយ​ និង​កម្មវិធី​ជំនួយ។​ សូម​លោក​អ្នកស្តាប់​បទ​សម្ភាសន៍​នេះ​ដូច​ត​ទៅ៖