ខ្មែរម្នាក់នៅបាងកករន្ធត់ពេលស្ថិតនៅជិតព្រឹត្តិការណ៍ផ្ទុះគ្រាប់បែកថ្ងៃច័ន្ទ

Your browser doesn’t support HTML5

ការផ្ទុះគ្រាប់បែកដ៏ខ្លាំងមួយនៅផ្លូវកែង Ratchaprasong កណ្តាលសង្កាត់ពាណិជ្ជកម្មក្រុងបាងកកប្រទេសថៃកាលពីល្ងាចថ្ងៃច័ន្ទ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៧ នាក់។ លោក ប៊ុន ថិន អាយុ២៥ឆ្នាំ ជាជាងធ្វើម៉ាស៊ីនត្រជាក់ដែលបានរស់នៅប្រទេសថៃអស់រយៈពេល១០ឆ្នាំមកហើយ។ ពេលមានការផ្ទុះនេះ ពលរដ្ឋខ្មែរពីខេត្តកោះកុង រូបនេះកំពុងស្ថិតនៅរថយន្តក្រុងដែលបើកកាត់ផ្លូវកែង Ratchaprasong។ លោក សឹង សុផាត នៃ VOA ពីវ៉ាស៊ីនតោនបានសម្ភាសន៍លោក ប៊ុន ថិន តាមទូរស័ព្ទអំពីទិដ្ឋភាពក្រោយការផ្ទុះភ្លាមៗ និងស្ថានភាពសន្តិសុខទូទៅនៅទីក្រុងបាងកកនៅរាត្រីថ្ងៃច័ន្ទ។ សូមបញ្ជាក់ថា លោក ប៊ុន ថិន បានទាក់ទងមក VOA តាម Facebook ហើយប្រិយមិត្តអាចទស្សនាវីដេអូពីកន្លែងផ្ទុះគ្រាប់បែកដែលលោកថតផ្ទាល់ពីរថយន្តក្រុងភ្លាមៗក្រោយការផ្ទុះ នៅលើទំព័រ Facebook របស់ VOA គឺ facebook.com/voakhmer។ សូមស្តាប់បទសម្ភាសន៍ទាំងស្រុងដូចតទៅ៖