វៀតណាម​និង​អាមេរិក​កាន់តែ​មាន​ភាពជិតស្និទ្ធ

Your browser doesn’t support HTML5

អស់​រយៈពេល ជាង​៤០ឆ្នាំ​ហើយ ចាប់តាំង​ពី​សហរដ្ឋ​អាមេរិក បាន​ដក​កងទ័ព​ពី​ប្រទេស​វៀតណាម ហើយ​អស់​រយៈពេល​២០ឆ្នាំ​ហើយ ចាប់តាំង​ពី​ប្រទេស​ទាំងពីរ​បាន​ចាប់ផ្តើម​ទំនាក់ទំនង​ការទូត​ឡើង​វិញ។ កាលពី​ថ្ងៃទី ៧ ខែកក្កដា កន្លង​ទៅ​នេះ លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​ធ្វើឲ្យ​ទំនាក់​ទំនង​ប្រទេស​ពីរ​ឡើង​មួយ​កម្រិត​ទៀត ដោយ​លោក​បាន​ទទួល​លោក Nguyen Phu Trong អគ្គលេខាធិការ​គណបក្ស​កុម្មុយនិស្ត​នៅ​សេតវិមាន។ ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​ទំនាក់​ទំនង​ដែល​មាន​ភាព​ស្មុគស្មាញ​នៃប្រទេស​ទាំងពីរ​នេះ អ្នកស្រី លី ម៉ូរីវ៉ាន់ នៃ VOA បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក​បណ្ឌិត ឌុច ដារិន្ទ ដែល​ជា​សាស្រ្តាចារ្យ​ជាប់​កិច្ចសន្យា​ផ្នែក​សេដ្ឋកិច្ច​នៅ​សាកល​វិទ្យាល័យ Tallahassee នៅ​រដ្ឋ Florida៕