បទ​សម្ភាសន៍៖ សារៈសំខាន់​នៃ​ការ​កសាង​សមត្ថភាព​ស្ថាប័ន (ភាគ២)

Your browser doesn’t support HTML5

បទ​ពិសោធន៍​របស់​ប្រទេស​ជា​ច្រើន បង្ហាញ​ថា គុណភាព​ស្ថាប័នមាន​សារៈសំខាន់​ដល់​កំណើន​សេដ្ឋកិច្ច និង​ការ​អភិ​វឌ្ឍន៍។ នៅ​កម្ពុជា​សព្វថ្ងៃ មាន​ការ​ពិភាក្សា​ច្រើន​អំពីភាពចាំបាច់​ក្នុងការ​ពង្រឹង​សមត្ថភាព​ស្ថាប័ន​រដ្ឋ និង​កិច្ចសហការ​រវាង​ស្ថាប័ន​នីមួយៗ ដែល​ជា​គន្លឹះ​ក្នុងការ​តាក់តែង និង​អនុវត្ត​គោល​នយោបាយ​ឲ្យ​ប្រសិទ្ធិភាព ដើម្បី​ផ្តល់​សេវា​សាធារណៈ​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា។ ដូច្នេះ ក្នុង​កម្មវិធី​ស្វែង​យល់​អំពី​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ក្នុង​សាកល​លោក​ជាមួយ​លោក ហេង ឌីណា សម្រាប់​សប្តាហ៍​នេះ លោក​នឹង​បកស្រាយ​ជុំវិញ​ស្ថាប័ន​និង​ការ​កសាង​សមត្ថភាព​ស្ថាប័ន​នេះ។