បទសម្ភាសន៍ជាមួួយ តោ គឹមស៊ី និស្សិតឆ្នើមផ្នែកគណិតវិទ្យានៃសាកលវិទ្យាល័យ Manhattan ស.រ.អ
Your browser doesn’t support HTML5
កញ្ញា តោ គឹមស៊ី ជានិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណិតវិទ្យានៃសាកលវិទ្យាល័យ Manhattan នៅសហរដ្ឋអាមេរិកជំនាន់ឆ្នាំ២០១៥។ នាងបានជាប់ជានិស្សិតឆ្នើម ហើយបានជ្រើសរើសឲ្យថ្លែងសន្ទុរកថានៅក្នុងពិធីប្រគល់សញ្ញាបត្រនៅសាកលវិទ្យាល័យ Manhattan កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៥។ នៅខែសីហាឆ្នាំនេះ គឹមស៊ី នឹងបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគណិតវិទ្យានៅឯសាកលវិទ្យាល័យ Pierre and Marie Curie ដ៏ល្បីល្បាញនៅទីក្រុងប៉ារីស ប្រទេសបារាំង។