បទសម្ភាសន៍ជាមួួយសមាជិក YSEALI៖ សារៈសំខាន់នៃទំនាក់ទំនងល្អរវាងរដ្ឋាភិបាល និងសង្គមស៊ីវិល
Your browser doesn’t support HTML5
ទំនាក់ទំនងល្អរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលអាចជួយពន្លឿនការអភិវឌ្ឍន៍ ការតាក់តែង និងអនុវត្តគោលនយោបាយជាតិឲ្យមានប្រសិទ្ធភាព។ នេះបើយោងតាមការយល់ឃើញរបស់អ្នកតំណាងឲ្យអង្គការសង្គមស៊ីវិល និងរដ្ឋាភិបាលបីរូប គឺលោក ឈិន សែ នាយករងនៃអង្គការជីវិតនៅកម្ពុជា លោក ម៉ី ផល្លា មន្ត្រីសម្របសម្រួលកម្មវិធីនៃអង្គការសង្គ្រោះជនងាយរងគ្រោះកម្ពុជា និងលោក សែត សួនវិសាល មន្ត្រីការិយាល័យធនធានមនុស្ស និងជាអ្នកស្រាវជ្រាវកិច្ចការសភាប្រចាំរដ្ឋសភានៃកម្ពុជានៅក្នុងបទសន្ទនាជាមួយវីអូអេកាលពីសប្តាហ៍មុននេះ។ អ្នកទាំងបីរូបនឹះគឺឋិតក្នុងចំណាមសមាជិកកម្ពុជា៦រូប ដែលត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងកម្មវិធីផ្តួចផ្តើមភាពជាអ្នកដឹកនាំដល់យុវជនអាស៊ីអាគ្នេយ៍ ឬហៅថា Young Southeast Asian Leadership Initiative របស់លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា។