សកម្មជនសិទ្ធិមនុស្សមកអាមេរិកដើម្បីសម្តែងពីការព្រួយបារម្ភលើច្បាប់អង្គការ
Your browser doesn’t support HTML5
ក្រុមអង្គការសង្គមស៊ីវិលកម្ពុជាមួយចំនួនបានធ្វើដំណើរមកសហរដ្ឋអាមេរិកដើម្បីជាផ្នែកមួយនៃយុទ្ធនាការក្នុងការទាមទារឱ្យមានការពិភាក្សាបើកចំហរលើសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។
ប្រតិភូនេះបានចំណាយពេលជាងមួយសប្តាហ៍ ដើម្បីជួបជាមួយនឹងស្ថាប័នសំខាន់ៗរបស់សហរដ្ឋអាមេរិកដូចជាសភា ព្រឹទ្ធសភា ក្រសួងការបរទេស មូលនិធិប្រជាធិបតេយ្យនិងសហគមន៍ខ្មែរអាមេរិកាំងដើម្បីបង្ហាញពីការថមថយនៃសេរីភាពក្នុងប្រទេសកម្ពុជាសម្រាប់ការងាររបស់អង្គការសង្គមស៊ីវិល។
លោកម៉ែន គឹមសេងនៃ VOA បានជួបសម្ភាសជាមួយនឹងលោកស្រី ចក់ សុភាពនាយិការប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក្នុងពេលដែលលោកស្រី ស្ថិតនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន៕