សកម្មជនសិល្បៈ រៀបគម្រោងសិល្បៈដើម្បីទាក់ទាញយុវជនខ្មែរ និងអន្តរជាតិឲ្យស្រឡាញ់សិល្បៈវប្បធម៌ខ្មែរ
Your browser doesn’t support HTML5
អង្គការសិល្បៈខ្មែរអមតៈ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៨ ក្នុងគោលបំណងជួយអភិរក្សសិល្បៈនិងវប្បធម៌ខ្មែរ។ កាលពីថ្ងៃច័ន្ទ ទី២៧ ខែមេសាកន្លងទៅនេះ អ្នកស្រី លី ម៉ូរីវ៉ាន់ នៃ VOA បានសម្ភាសលោក ព្រីម ភ្លឿន នាយកប្រតិបត្តិអង្គការសិល្បៈខ្មែរអមតៈ ដែលលោកបានអញ្ជើញមកបន្ទប់ Studio របស់ VOA ដោយផ្ទាល់នៅរដ្ឋធានី Washington នេះ។ លោក ព្រីម ភ្លឿន បាននិយាយអំពីគោលបំណងសំខាន់របស់លោកក្នុងការធ្វើដំណើរមកសហរដ្ឋអាមេរិកនៅលើកនេះ និងអំពីគម្រោងសិល្បៈថ្មីៗមួយចំនួនរបស់អង្គការរបស់លោក ដែលបង្កើតឡើងដើម្បីបំផុសយុវជនខ្មែរ និងអន្តរជាតិឲ្យកាន់តែចាប់អារម្មណ៍ និងស្រឡាញ់សិល្បៈវប្បធម៌ខ្មែរ៕