អ្នកជំនាញ៖ កម្ពុជាអាចខ្វះកម្លាំងពលកម្មដើម្បីសេដ្ឋកិច្ចក្នុងស្រុក
Your browser doesn’t support HTML5
លោក ជុំ ផល្លី អ្នកប្រឹក្សាបច្ចេកទេសនៃការជួញដូរកម្លាំងពលកម្មរបស់អង្គការ Winrock International ប្រចាំនៅកម្ពុជាថា កម្ពុជាអាចប្រឈមនឹងការខ្វះកម្លាំងពលកម្ម បើសិនជាចំនួនពលករកម្ពុជា ដែលធ្វើចំណាកស្រុកដើម្បីស្វែងរកការងារនៅក្រៅប្រទេសបន្តកើនឡើងជារៀងរាល់ឆ្នាំ។ កត្តាដែលជំរុញគឺបណ្តាលមកពីអត្រាប្រាក់បៀរវត្សរ៍អប្បបរិមារបស់កម្ពុជាទាប ការខ្វះខាតព័ត៌មានស្តីអំពីឱកាសការងារក្នុងស្រុក និងកត្តាមួយចំនួនផ្សេងៗទៀត។