បទសម្ភាសន៍សេដ្ឋកិច្ច៖ ការធ្លាក់ចុះតម្លៃប្រេងជាសាកល៖ មូលហេតុ អ្នកចំណេញ និងអ្នកខាត
Your browser doesn’t support HTML5
កំណើនសេដ្ឋកិច្ចពិភពលោកទាប បរិមាណផលិតប្រេងនៅទីផ្សារច្រើនជាងមុន និងការសម្រេចចិត្តរបស់ OPEC មិនបន្ថយបរិមាណផលិតបានធ្វើឲ្យប្រេងធ្លាក់ថ្លៃ។ សេដ្ឋវិទូ ហេង ឌីណា ឲ្យដឹងថា ផលវិជ្ជមាន និងអវិជ្ជមានតិចឬច្រើន គឺអាស្រ័យលើថាតើប្រទេសនោះនាំចូលប្រេងប៉ុន្មាន នាំចេញប៉ុន្មាន ពឹងលើចំណូលប្រេងប៉ុន្មាន ហើយកំពុងមានគោលនយោបាយសេដ្ឋកិច្ចបែបណាខ្លះ។ ពីរដ្ឋធានីវ៉ាស៊ីនតោន នាង ទែន សុខស្រីនិត នៃ VOA បានសន្ទនាជាមួយនឹងលោក ហេង ឌីណា ជុំវិញបញ្ហាតម្លៃប្រេងធ្លាក់ចុះនេះ។