លោក​អាឡិច​ប្រកាស​មិន​ចេញ​ពី​កម្ពុជា​ហើយ​រង់​ចាំ​ទាល់តែ​អាជ្ញាធរ​បណ្តេញ

Your browser doesn’t support HTML5

នៅ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ជា​ខេមរភាសា លោកAlex Gonzalez និយាយ​ថា​អាជ្ញាធរ​បាន​ដក​លិខិត​ឆ្លងដែន​របស់​លោក​នៅពេល​ដែល​លោក​បាន​បញ្ជូន​លិខិត​ឆ្លងដែន​ដើម្បី​ស្នើ​សុំ​ទិដ្ឋាការ​ថ្មី។ លោក​បញ្ជាក់​ថា​មន្ត្រី​នាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​ត្រូវ​ស្រង់​សំដី​ក្នុ​ងប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ដាក់​បញ្ជា​មិន​ឲ្យ​​​ផ្តល់​ទិដ្ឋាការ​ដល់​រូប​លោក​នោះ​ទេ ខណៈ​ដែល​ទិដ្ឋាការ(visa)​របស់​លោក​ត្រូវ​ផុត​កំណត់​នៅ​ថ្ងៃ​ទី​២០​ខែកុម្ភៈ។