លោក​ហោ ណាំហុង​សង្ខេប​អំពី​គម្រោង​សុន្ទរកថា​នៅ​អ.ស.ប.

Your browser doesn’t support HTML5

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជាបាន​ថ្លែង​ថា ​លោក​នឹងថ្លែង​ពីបញ្ហាជាច្រើននៅ​ឯអ.ស.ប.​ដែល​មាន​ប្រទេស​ជិត​២០០​ចូល​រួម។ ​បញ្ហា​ទាំងនោះ​រួមមាន​ជំហរ​របស់​កម្ពុជា​ក្នុង​ការ​ចូលរួម​គាំទ្រ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ជ្រុល​និយម ISIS ​បញ្ហា​ការ​ប្រែប្រួល​អាកាសធាតុ​ពិភពលោក​ បញ្ហា​កែ​ទម្រង់​​អ.ស.ប.​ និង​បញ្ហាមួយ​ចំនួនទៀត។ ​លោក​ ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង​ថ្លែង​យ៉ាង​ដូច្នេះ ក្នុង​កិច្ចសម្ភាសន៍​នៅឯ បូរី New York ​ជាមួយ​នឹង​លោក សុខ ខេមរា ​អ្នក​យក​ព័ត៌មាន​ វីអូអេ​ប្រចាំក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​ដែល​មានការ​ចូលរួម​ថតពី​ទូរទស្សន៍​អប្សរា​ផង​ដែរ។ ​ក្នុងបទ​សម្ភាសន៍​មុន​ពេល​២ថ្ងៃ​ដែល​លោក​ត្រូវ​អញ្ជើញ​ចូលរួមថ្លែង​ការណ៍នៅ​ឯ​អ.ស.ប.​ នោះ ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង​បាន​បញ្ជាក់ពី​បញ្ហា​បញ្ជូន​ជន​ភៀស​ខ្លួន​ក្នុង​ប្រទេស​អូស្ត្រាលី​មក​កម្ពុជា​បញ្ហា​កាត់ទោស​ខ្មែរក្រហម ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ បញ្ហា​នៅ​អ៊ុយក្រែន ​និង​បញ្ហា​សិទ្ធិ​មនុស្ស​ជាដើម។ ​សូម​អញ្ជើញ​ស្តាប់កិច្ច​សម្ភាស៍​ដូចតទៅ៖​​