លោកស្រីមូរ សុខហួរបកស្រាយពីការតស៊ូអហិង្សាដើម្បីសេរីភាពនិងសិទ្ធិមនុស្សនៅកម្ពុជា
Your browser doesn’t support HTML5
លោកស្រីមូរ សុខហួរ អ្នកតំណាងរាស្រ្តជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិនិងជាជ័យលាភីនៃរង្វាន់ភាពជាអ្នកដឹកនាំរបស់អង្គការ Vital Voices នៅសហរដ្ឋអាមេរិកបានចូលមកក្នុងកម្មវិធី Hello VOA ពិសេសដើម្បីរៀបរាប់ពីការតស៊ូអហិង្សារបស់លោកស្រីដើម្បីលើកកម្ពស់សិទ្ធិមនុស្ស សិទ្ធិកម្មករ សិទ្ធិស្រ្តី និងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។
អ្នកតំណាងរាស្រ្តដែលហ៊ាននិយាយរិះគន់អត់សំចៃមាត់បានមានសេរីភាពឡើងវិញ បន្ទាប់ពីតុលាការក្រុងភ្នំពេញបានចាប់លោកស្រីដាក់ពន្ធនាគាររយៈពេលមួយសប្តាហ៍ទាក់ទងនឹងការចោទប្រកាន់ពាក់ព័ន្ធនឹងការទាមទារឱ្យបើកទីលានប្រជាធិបតេយ្យឡើងវិញ។ សូមលោកអ្នកទស្សនាសេចក្តីដកស្រង់នៃបទសម្ភាសនេះរវាងលោកម៉ែន គឹមសេងនៃវីអូអេជាមួយនឹងលោកស្រីមូរ សុខហួរដូចតទៅ៖