រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​សន្យា​​កែទម្រង់​«ស៊ី​ជម្រៅ»​ទៅ​កាន់​អ្នក​វិនិយោគ​អាមេរិក

Your browser doesn’t support HTML5

លោក​ទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​បញ្ចប់​​​ទស្សនកិច្ច​​នៅ​សហរដ្ឋ​អាមេរិក​​ក្នុង​សប្តាហ៍​នេះ​​​​​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ ដោយ​​​​សង្កត់​ធ្ងន់​អំពី​​​​ការ​ប្តេជ្ញា​ចិត្ត​របស់​​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​កែទម្រង់​«ស៊ីជម្រៅ»​​និង​​​សម្រួល​ដល់​បរិយាកាស​វិនិយោគ។ លោក​ទេសរដ្ឋមន្ត្រី​បាន​ថ្លែង​ដូច្នេះ​នៅ​​​​ក្នុង​អំឡុង​​​​បទ​បង្ហាញ​មួយ​​ស្តី​អំពី​សក្តានុពល​​វិនិយោគ​​នៅ​កម្ពុជា​និង​កំណែទម្រង់​សេដ្ឋកិច្ច​​នៅ​​ឯ​វិទ្យាស្ថាន​សិក្សា​យុទ្ធសាស្ត្រ​និង​កិច្ចការ​អន្តរជាតិ​ CSIS ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ច័ន្ទ​នៅ​ចុង​បញ្ចប់​នៃ​បេសកកម្ម​ពាណិជ្ជកម្ម​រយៈ​ពេល​មួយ​សប្តាហ៍​ដែល​រួម​មាន​ទស្សនកិច្ច​នៅ​ទី​ក្រុង Los Angeles និង Seattle ផង​ដែរ។ លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ក៏​បាន​​​ភ្ជាប់​ឆន្ទៈ​នយោបាយ​ថ្មី​នេះ​ទៅ​នឹង​លទ្ធផល​​នៃ​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៣។ (សឹង សុផាត វ៉ាស៊ីនតោន)