ខ្សែភាពយន្តខ្មែររឿង«កង្វះរូបភាព» ឬ Missing Pictures ជាប់ក្នុងបញ្ជី៥រឿងចុងក្រោយសម្រាប់រង្វាន់អូស្ការ
Your browser doesn’t support HTML5
ខ្សែភាពយន្តខ្មែររឿង «កង្វះរូបភាព» ឬ Missing Pictures ត្រូវបានដាក់ចូលក្នុងភាពយន្តចំនួនប្រាំចុងក្រោយសម្រាប់ប្រកួតផ្តាច់ព្រាត់យកពានរង្វាន់អូស្ការខាងផ្នែកខ្សែភាពយន្តបរទេសដែលល្អជាងគេបំផុត។ នេះបើតាមការប្រកាសឱ្យដឹងពីគណៈកម្មការពានរង្វាន់អូស្ការនៅថ្ងៃព្រហស្បតិ៍នេះ។
ខ្សែភាពយន្តរឿង«កង្វះរូបភាព» គឺជាភាពយន្តស្រគត់ស្រគុំ និងមានលក្ខណៈស៊ីវិល័យដែលរៀបរាប់ពីជីវិតវ័យកុមាររបស់អ្នកដឹកនាំរឿងប៉ាន់ ឫទ្ធីក្នុងពេលដែលប្រទេសកម្ពុជាធ្លាក់ចូលក្នុងរបបខ្មែរក្រហម។ សមាជិកក្រុមគ្រួសាររបស់គាត់ជាច្រើនបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបវាលពិឃាតនោះជាមួយនឹងពលរដ្ឋខ្មែរជិតពីរលាននាក់ទៀត៕