សហគមន៍បុរីកីឡាទទូចឱ្យសាលាក្រុងស្វែងរកដំណោះស្រាយឱ្យបានឆាប់
Your browser doesn’t support HTML5
ក្រុមប្រជាពលរដ្ឋរងគ្រោះពីការបណ្តេញចេញដោយបង្ខំក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានដាក់សម្ពាធបន្ថែមទៀតឱ្យអាជ្ញាធរក្រុងរកដំណោះស្រាយសម្រាប់អ្នកភូមិបុរីកីឡាដើម្បីឱ្យពួកគេទទួលបានជម្រកនៅហ្នឹងកន្លែង។ ក្រុមប្រជាពលរដ្ឋមកពីសហគមន៍បុរីកីឡាដែលគាំទ្រដោយសហគមន៍ផ្សេងៗទៀតដូចជាសហគមន៍បឹងកក់និងថ្មគោលសរុបប្រហែល១០០នាក់បាននាំគ្នាដើរដង្ហែរញត្តិពីសហគមន៍ខ្លួនទៅកាន់សាលាក្រុងភ្នំពេញ។ ញត្តិនោះទាមទារឱ្យក្រុមហ៊ុនផានអ៊ីមិច របស់អ្នកស្រី ស៊ុយ សុផាន គោរពតាមកិច្ចសន្យារបស់ខ្លួនជាមួយក្រុមប្រជាពលរដ្ឋ ដោយសន្យាសាងសង់សំណង់១០អគារសម្រាប់ពលរដ្ឋនៅទីនោះជាថ្នូរនឹងការទទួលបានសិទ្ធិអភិវឌ្ឍន៍នៅតំបន់បុរីកីឡានេះ។ ប៉ុន្តែក្រុមហ៊ុននេះបានសាងសង់តែ៨អគារប៉ុណ្ណោះ ដែលធ្វើឱ្យពលរដ្ឋជាង៦០គ្រួសារពុំមានលំនៅដ្ឋាន។ លោកឃួន ធារ៉ារាយការណ៍ពីរាជធានីភ្នំពេញ៕