ពលរដ្ឋនិងរដ្ឋាភិបាលអាស៊ានកំណត់ការវិវត្តសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន
Your browser doesn’t support HTML5
សេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ានត្រូវបានអនុម័តនៅរាជធានីភ្នំពេញកាលពីចុងឆ្នាំ២០១២ បើទោះជាមានការរិះគន់ខ្លាំងៗពីក្រុមអង្គការសិទ្ធិមនុស្សនិងសហរដ្ឋអាមេរិកថា សេចក្តីប្រកាសនេះមានលក្ខណៈទាបជាងបទដ្ឋានអន្តរជាតិ ហើយអាចជាការគំរាមកំហែងដល់សមិទ្ធិផលខាងសិទ្ធិមនុស្សក្នុងតំបន់។ អ្នកនាង Katherine Southwick អ្នកប្រឹក្សាផ្នែកច្បាប់អន្តរជាតិមានមូលដ្ឋាននៅអាស៊ីអាគ្នេយ៍ថ្លែងប្រាប់លោក សឹង សុផាត នៃវីអូអេនៅក្នុងកម្មវិធី «វេទិកាអាស៊ីអាគ្នេយ៍» ថា អ្នកនាងជឿថាសេចក្តីប្រកាសនេះជាឯកសារដែលមានការវិវត្តទៅទៀត ហើយដែលគេអាចធ្វើឲ្យប្រសើរជាងមុន៕