ការប្រឈម​របស់​រដ្ឋ​អូក្លាហូម៉ា​ក្រោយ​ពី​ខ្យល់​ព្យុះ​កំបុត​ត្បូង

Your browser doesn’t support HTML5

ប្រជា​ពល​រដ្ឋ​​នៃ​​តំបន់​វាល​​ទំនាប​​នៃ​រដ្ឋ​អូក្លាហូម៉ា (Oklahoma) ​បាន​​បង្ហាញ​​​ការ​​តាំង​​ចិត្ត​​ក្នុង​ការ​​ប្រឈម​មហន្តរាយ​​ទាំង​ធម្មជាតិ​និង​មនុស្ស។ មួយ​ខែ​កន្លង​មក​នេះ​ ខ្យល់​ព្យុះ​កំបុតត្បូង​ដ៏​កំណាច​បាន​បក់​បោក​លើ​ទីក្រុង​ ម៉រ (Moore) ​ស្ថិត​នៅ​ជាយ​ក្រុង អូក្លាហូម៉ា ស៊ីធី ​ដោយ​បាន​សម្លាប់​មនុស្ស​​ជាង​២០​នាក់។ លោក​ ហ្គ្រេហ្គ ហ្វ្លាឃស (Greg Flakus) នៃ​វីអូអេ​ ​រាយការណ៍​ថា ​អ្នក​ស្រុក​តំបន់​នោះ ​កំពុង​ធ្វើ​តាម​អ្វី​​ដែល​គេ​បាន​ស្គាល់​​ថា ជា​បទដ្ឋាន​របស់​រដ្ឋ​អូក្លាហូម៉ា។ លោក ​ជឹង ​ប៉ូជីន​ ​ប្រែសម្រួល​​ជូន។