ភ្នំពេញ —
មន្ត្រីសិទ្ធិមនុស្សក្នុងស្រុកដែលបានឃ្លាំមើលដំណើរការរបស់តុលាការខេត្តស្វាយរៀងបាននិយាយថា នៅក្នុងសវនាការឈានដល់ថ្ងៃទីពីរនេះមានសាក្សីជាច្រើនបាននិយាយថា លោកឈូក បណ្ឌិតគឺជាជនសង្ស័យតែម្នាក់គត់ដែលជាប់ពាក់ព័ន្ធនឹងការបាញ់កម្មការិនីចំនួនបីនាក់ឲ្យរងរបួសនៅរោងចក្រកៅវ៉េ។
តុលាការខេត្តស្វាយរៀងបើកសវនាការលើករណីលោកឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតឈានដល់ថ្ងៃទីពីរហើយ។ មន្ត្រីសិទិ្ធមនុស្សបាននិយាយថា សាក្សីបានកើនឡើងពី១៨នាក់រហូតដល់២០នាក់ដែលត្រូវឆ្លើយបំភ្លឺតុលាការ។
លោកអំ សំអាត មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការលីកាដូ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ក្នុងចំណោមសាក្សីដែលត្រូវឆ្លើយបំភ្លឺក្នុងតុលាការមានប្រមាណ៧០%ដែលបានឆ្លើយថា លោកឈូក បណ្ឌិតជាអ្នកបាញ់ មានប្រមាណ២០%ឆ្លើយថា លោកស ចន្ថា មន្ត្រីប៉ូស្តិប៉ូលិសក្រុងបាវិតជាអ្នកបាញ់ និងមានប្រមាណ១០%ផ្សេងទៀតបានឆ្លើយថា មិនបានដឹងច្បាស់លាស់។
លោកបាននិយាយថា ឆ្លងតាមអង្គសវនាការពីរថ្ងៃនេះ លោកឈូក បណ្ឌិតគឺជាជនសង្ស័យតែម្នាក់គត់ដែលសង្ស័យថា បានបាញ់មកលើក្រុមកម្មករឲ្យរងរបួស ដូចលោកឧបនាយករដ្ឋមន្ត្រីស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអះអាងពិតប្រាកដមែន។
លោកបាននិយាយថា៖ «ខ្ញុំមិនមែនជាចៅក្រមទេ ប៉ុន្តែយើងស្តាប់អង្គហេតុទៅ យើងឃើញថា រឿងទាំងអស់នេះពាក់ព័ន្ធនឹងលោកឈូក បណ្ឌិតពិតប្រាកដ»។
លោកឈូក បណ្ឌិត ដែលជាជនសង្ស័យដ៏សំខាន់នៅក្នុងសំណុំរឿងបាញ់កម្មករដ៏ល្បីខ្ទរខ្ទារនេះ មិនបានបង្ហាញមុខក្នុងអង្គសវនាការទេ។ មានតែជនសង្ស័យម្នាក់ទៀតគឺលោកស ចន្ថា មន្ត្រីប៉ូលិសប៉ុស្តិ៍ក្រុងបាវិតតែប៉ុណ្ណោះដែលមានវត្តមានក្នុងអង្គសវនាការ។
លោកអំ សំអាតបាននិយាយថា មានសាក្សីប្រមាណ៦នាក់ដែលបានឆ្លើយប្រាប់តុលាការថា នៅថ្ងៃកើតហេតុ គេបានឃើញលោកស ចន្ថាក្នុងរោងចក្រស៊ីកូចម្ងាយប្រមាណ៥០០ម៉ែត្រ។ លោកបានមានប្រសាសន៍ថា លោកស ចន្ថាមិនបានចូលរួមបាញ់កម្មករទេ។
លោកស ចន្ថាមន្ត្រីប៉ូលិសក្រុងបាវិតបានជាប់ចោទថា បានបាញ់កម្មការិនីចំនួនបីនាក់ឲ្យរងរបួស ដូចលោកឈូក បណ្ឌិតដែរ ក៏ប៉ុន្តែដំណើរការរឿងក្តីនេះមិនទាន់ត្រូវបានបញ្ចប់ទេ។ តុលាការទើបតែបញ្ចប់សាកសួរសាក្សីចំនួន១៩នាក់តែប៉ុណ្ណោះក្នុងចំណោមសាក្សីដែលត្រូវឆ្លើយបំភ្លឺចំនួន២០នាក់។
ដោយសារតែមិនមានពេលវេលាគ្រប់គ្រាន់ លោកលាង សួរ ប្រធានចៅក្រមជំនុំជំរះបាននិយាយថា សវនាការនិងបន្តសាកសួរដេញដោលនៅថ្ងៃសុក្រស្អែកទៀត។
អ្នកស្រីកែវ នា ជនរងគ្រោះមួយរូប បាននិយាយថា ចម្លើយរបស់សាក្សីបានធ្វើឲ្យអ្នកស្រីស្ងប់ចិត្ត និងមានជំនឿថា តុលាការនឹងអាចរកយុត្តិធម៌ជូនពួកគេបាន។ អ្នកស្រី កែវ នាបាននិយាយថា៖«ដូចថាខ្ញុំមានអារម្មណ៍ត្រេកអរខ្លាំង ព្រោះបានឃើញពួកគាត់និយាយអញ្ចឹងមក គឺខ្ញុំមានអារម្មណ៍ថា ខ្ញុំធូរ»។
សំណុំរឿងបាញ់កម្មករកាលពីថ្ងៃ២០ខែកុម្ភៈឆ្នាំ២០១២នេះ តុលាការខេត្តស្វាយរៀងទើបតែយកមកជំនុំជំរះកាលពីថ្ងៃពុធម្សិលម៉ិញនេះ ហើយបើតាមគម្រោងរបស់តុលាការ សវនាការនេះនឹងប្រើពេលចំនួនបីថ្ងៃ។
លោកអំ សំអាតបាននិយាយថា សាលក្រមទំនងជានឹងអាចពន្យារពេលមិនទាន់ប្រកាសភ្លាមៗទេ៕