កម្មករទាមទារនៅតុលាការខេត្តកំពង់ស្ពឺឲ្យដោះលែងប្រធានរបស់គេ
Your browser doesn’t support HTML5
មានកម្មករប្រហែលមួយពាន់នាក់នៅរោងចក្រកាត់ដេរ Sabrina បានមកធ្វើការតវ៉ានៅមុនតុលាការខេត្តកំពង់ស្ពឺ ទាមទារឲ្យដោះលែងមេដឹកនាំសហជីពរបស់គេ។
មេដឹកនាំសហជីពចំនួន៨នាក់ត្រូវបូ៉លិសចាប់ខ្លួននៅពេលមានកូដកម្មកាលពីថ្ងៃច័ន្ទ ក្រោយពីកម្មករប្រហែល៤ពាន់នាក់ដែលធ្វើកូដកម្ម បានប៉ះទង្គិចជាមួយប៉ូលិសនិងកម្មករផ្សេងទៀតនៅក្នុងខេត្តនេះ។ កម្មករធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែ។ (Reuters ភ្នំពេញ)