អ្នកចម្រៀងសូប្រាណូបុស្បា ប៉ាន់ចង់លើកដំកើងភ្លេងខ្មែរលើឆាកអន្តរជាតិ
Your browser doesn’t support HTML5
នាងបុស្បា ប៉ាន់សម្តែងជូនទស្សនិកជនលើឆាកតាំងពីនាងមានអាយុ៧ឆ្នាំមកម្លេ៉ះ។ នាងបន្តសម្តែងជូនទស្សនិកជនខ្មែរនិងបរទេស ហើយនៅឆ្នាំ២០១១ បុស្បាបាន សម្តែងនៅប្រាសាទបាយ័ន ដែលជាការសម្តែងយ៉ាងពិសេសមួយមិនធ្លាប់មានពីមុនមក។
បច្ចុបន្ន្យនាងបុស្បាកំពុងសិក្សានៅវិទ្យាល័យភ្លេងឈ្មោះ Walnut Hill School for the Arts នៅទីក្រុង Natick រដ្ឋ Massachusetts។ ក្នុងបទសម្ភាសន៍ជាមួយលោកប៉ូចរាសីនៃវីអូអេ បុស្បាបាននិយាយថា គោលបំណងមួយក្នុងគោលបំណងជាច្រើនរបស់នាង គឺលើកស្ទួយភ្លេងខ្មែរលើឆាកអន្តរជាតិ៕