រោងចក្រធ្វើស្បែកជើងបាក់ពិដាន ស្លាប់កម្មករពីរនាក់
Your browser doesn’t support HTML5
យ៉ាងហោចណាស់មានកម្មករចំនួនពីរនាក់ស្លាប់និង១១នាក់ទៀតរងរបួសក្នុងការបាក់ពិដានឡៅតឿមួយនៃអគាររោងចក្រស្បែកជើង វីងស្តារស៊ូ (Wing Star Shoes Co.Ltd) នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលស្ថិតនៅចម្ងាយប្រមាណជាង៥០គីឡូម៉ែត្រ ភាគខាងត្បូងរាជធានីភ្នំពេញ។ លោក គង់ សុឋានរិទ្ធនៃវីអូអេ ដែលបានចុះទៅយកព័ត៌មាននៅកន្លែងកើតហេតុសូមជូនសេចក្តីរាយការណ៍ពីស្រុកគងពិសី ខេត្តកំពង់ស្ពឺដូចតទៅ៖