នៅ​ទីក្រុង​ឡងប៊ីច ​គណបក្ស​សង្គ្រោះ​ជាតិ​ស្វែងរក​ការ​គាំទ្រ

Your browser doesn’t support HTML5

ពលរដ្ឋ​ខ្មែរដែល​នឹង​ទៅបោះ​ឆ្នោត​​នៅ​ខែ​កក្កដា​​ខាង​​មុខ​​នេះ​​នឹង​ជួប​នឹង​​ជម្រើស​ធំ​ពីរ​គឺ​គណបក្ស​ប្រជា​ជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​ថ្មី​គឺ​គណបក្ស​សង្គ្រោះ​ជាតិ។ ​គណបក្ស​ប្រឆាំង​ថ្មី​នេះ​តំណាង​ឱ្យ​ការ​បញ្ជូល​គ្នា​រវាង​អតីត​មេដឹក​នាំ​គណបក្ស ​លោក ​សម ​រង្ស៊ី​ និង​លោក​កឹម​ សុខា។ ​លោក​ទាំង​ពីរ​ទើប​តែ​បាន​មក​ទី​ក្រុង​ Long Beach​ កាល​ពី​ពេល​ថ្មីៗ​នេះ។​​ នាង ​ជាង ​សុភីណារ័ត្ន​នៃ ​VOA ​រាយ​​ការណ៍​​ថា​ អ្នក​ដឹក​នាំ​ប្រចាំ​តំបន់​នៅ​ជួប​ការ​លំបាក​មួយ​ចំនួន៕