អន្តេវាសិកដ្ឋាន​ជួយ​ដល់​និស្សិត​ស្រី​ខ្មែរ​ដែល​មក​ពី​ជនបទ

Your browser doesn’t support HTML5

នៅ​ប្រទេស​កម្ពុជា ចំនួន​និស្សិត​ស្រី​នៅ​តែ​មាន​ចំនួន​តិច​ជាង​និស្សិត​ប្រុស។ ប៉ុន្តែ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ អង្គការ​មួយ​សង្ឃឹម​ថា​នឹង​អាច​ផ្លាស់​ប្តូរ​ស្ថានភាព​នេះ។ មូលនិធិ Harpswell បាន​បើក​អន្តេវាសិកដ្ឋាន​សម្រាប់​និស្សិត​ស្រី​ចំនួន​ពីរ​កន្លែង​ក្នុង​រាជធានី ក្នុង​កិច្ច​ប្រឹងប្រែង​ជំរុញ​ឲ្យ​យុវនារី​បាន​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា។​ អន្តេវាសិកដ្ឋាន​ទាំង​នេះ​ត្រូវ​បាន​កសាង​នៅ​ឆ្នាំ​២០០៦ ហើយ​បាន​ផ្តល់​ដល់​យុវនារី​ខ្មែរ​នូវ​កន្លែង​ស្នាក់​នៅ​មាន​សុវត្ថិភាព ក៏​ដូច​ជា​ផ្តល់​ការ​បណ្តុះ​បណ្តាល​ភាព​ជា​អ្នក​ដឹកនាំ និង​ឱកាស​ការងារ​ផ្សេងៗ​ទៀត។ លោក សឹង សុផាត​នៃ​វីអូអេ​បាន​ពិភាក្សា​ជាមួយ​អតីត​និស្សិត​នៃ​កម្មវិធី​ Harpswell ចំនួន​៦​រូប​ដែល​បានមក​ទស្សនកិច្ច​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​អំពី​បទពិសោធន៍​និង​បញ្ហា​ដែល​ពួក​គេ​បាន​ជួប​ប្រទះ​នៅ​ឧត្តមសិក្សា៕