នាយកអង្គការសមធម៌កម្ពុជាអបអរអ្នកស្រីទេព វន្នីទទួលរង្វាន់ស្ត្រីជាអ្នកដឹកនាំ
Your browser doesn’t support HTML5
លោកអៀង វុទ្ធី នាយកអង្គការសមធម៌កម្ពុជាបានអញ្ជើញមកដល់រដ្ឋធានីវ៉ាស៊ីនតោនក្នុងទស្សនកិច្ចពីរសប្តាហ៍របស់លោក។ទស្សនកិច្ចរបស់លោកគឺដើម្បីជួបជាមួយដៃគូនានាមន្ត្រីអាមេរិកាំងមួយចំនួនក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងចូលរួមការផ្តល់រង្វាន់ល្បីល្បាញសម្រាប់ភាពជាអ្នកដឹកនាំស្ត្រីដល់អ្នកស្រីទេព វន្នី សកម្មជនដីធ្លីបឹងកក់ដែលត្រូវទទួលរង្វាន់ពីអង្គការ Vital Voices នៅថ្ងៃទី២ខែមេសាឆ្នាំ២០១៣។ កម្មវិធីនេះត្រូវគេ រំពឹងថានឹងចូលរួមដោយលោកអនុប្រធានាធិបតីស.រ.អា. Joe Biden និងលោកស្រីហ៊ីលឡែរី គ្លីនតុន អតីតរដ្ឋមន្ត្រីការបរទេសស.រ.អា.ផងដែរ។ លោកសុខ ខេមរានៃវីអូអេដែលត្រូវចូលរួមយកព័ត៌មានក្នុងពិធីប្រគល់រង្វាន់នេះបាន សម្ភាសលោកអៀង វុទ្ធី ក្នុងទីស្នាក់ការធំរបស់វីអូអេអំពីបញ្ហាស្ថានភាពបណ្តេញចេញពលរដ្ឋដោយបង្ខំចេញពីលំនៅដ្ឋានក្នុងប្រទេសកម្ពុជានិងការស្វះស្វែងរកការគាំទ្រពីស.រ.អា.ដើម្បីបញ្ចប់បញ្ហារំលោភបំពានដីធ្លីនៅកម្ពុជា៕