ប្រធាន​អង្គការ​សិទ្ធិ​លំនៅដ្ឋាន​មក​ស.រ.អា.​បកស្រាយ​អំពី​វិបត្តិ​ដីធ្លីនៅ​កម្ពុជា

Your browser doesn’t support HTML5

លោក ​សៀ ភិរម្យ ​នាយក​លេខាធិការដ្ឋាន​នៃក្រុម​ការងារពិសេស​សិទ្ធិ​លំនៅដ្ឋាន ​បាន​អញ្ជើញ​មក​ដល់​រដ្ឋធានីវ៉ាស៊ីនតោន​ហើយ។​ ទស្សនៈ​កិច្ចរបស់​លោក​គឺដើម្បី​ជួបជា​មួយដៃគូ​នានា​មន្ត្រី​អាមេរិកាំង​មួយ​ចំនួន​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​និង​ចូល​រួមការ​ផ្តល់រង្វាន់​ល្បីល្បាញ​សម្រាប់​ភាពជា​អ្នកដឹក​នាំស្ត្រី​ដល់អ្នក​ស្រីទេព វន្នី ​សកម្មជន​ដីធ្លី​បឹងកក់ ​ដែល​ត្រូវទទួល​រង្វាន់ពី​អង្គការ ​Vital Voices ​នៅថ្ងៃ​ទី២ ខែ​មេសា​ឆ្នាំ​២០១៣។ ​លោក​សុខ ខេមរា​នៃ​វីអូអេ​បាន​សម្ភាស​លោក​សៀ ភិរម្យ​ក្នុង​ទីស្នាក់ការ​ធំ​របស់​វីអូអេ​អំពី​បញ្ហា​ ស្ថានភាព​បណ្តេញ​ពលរដ្ឋ ដោយ​បង្ខំចេញ​ពី​លំនៅដ្ឋាន​ក្នុង​ប្រទេស​កម្ពុជា​និង​ការស្វះស្វែងរក​ការ​គាំទ្រ​ពី​ស.រ.អា.​ដើម្បី​បញ្ចប់​បញ្ហា​រំលោភ​ដីធ្លី​នៅ​កម្ពុជា។​សូម​អញ្ជើញ​ទស្សនា ​និង​ស្តាប់​កិច្ចសម្ភាសន៍​នេះ៕