ពិធីរំឭកខួប១៦ឆ្នាំនៃការវាយប្រហារដោយគ្រាប់បែកនៅមុខសភា
Your browser doesn’t support HTML5
គណបក្សសង្គ្រោះជាតិនិងក្រុមគ្រួសារជនរងគ្រោះ រួមទាំងជនរងគ្រោះបានរំឭកខួប១៦ឆ្នាំនៃការវាយប្រហារដោយគ្រាប់បែកនៅកណ្តាលក្រុងភ្នំពេញ ដែលធ្វើឲ្យមនុស្សស្លាប់១៦នាក់ និងជាង១០០នាក់ទៀតរងរបួស។
កាលពីថ្ងៃទី ៣០ ខែមិនាឆ្នាំ១៩៩៧ ក្រុមបាតុកររោងចក្រកាត់ដេររាប់រយនាក់បានធ្វើបាតុកម្មតាមដងផ្លូវនិងបានប្រមូលផ្តុំគ្នានៅពីមុខអតីតរដ្ឋសភា ខាងត្បូងព្រះបរមរាជវាំងដើម្បីទាមទារការគោរពច្បាប់ការងារ និងការកែទម្រង់ប្រព័ន្ធតុលាការ។ គ្រាប់បែកដៃចំនួនបួនគ្រាប់បានវាយប្រហារដោយជនមិនស្គាល់មុខលើហ្វូងអ្នកតវ៉ាដែលដោយសន្តិវិធីដែលដឹកនាំដោយលោកសម រង្ស៊ី។ ១៦ឆ្នាំមកនេះ គ្មានជនសង្ស័យណាម្នាក់ត្រូវនាំខ្លួនយកមកកាត់ទោសនោះទេ។
កាលពីពេលកន្លងមក លោកឧត្តមសេនីយ៍ឯកខៀវ សុភគ៌ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ធ្លាប់បានបញ្ជាក់ថា ការស៊ើបអង្កេតលើសំណុំរឿងឧក្រិដ្ឋកម្មនេះនៅតែបន្តនៅឡើយ៕