តុលាការក្រុងភ្នំពេញដាក់មន្ត្រីសិទ្ធិមនុស្សនៅក្រោមការត្រួតពិនិត្យ ក្រោយពីបានសាកសួរ
Your browser doesn’t support HTML5
តុលាការក្រុងភ្នំពេញនៅថ្ងៃច័ន្ទនេះបានដាក់មន្ត្រីសិទ្ធិមនុស្សដ៏លេចធ្លោមួយរបស់សមាគមសិទ្ធិមនុស្សអាដហុកឲ្យយស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ស្របពេលនិងលោកប៊ុត រស្មីគង្គា អ្នកយកព័ត៌មានឲ្យការសែតភ្នំពេញប៉ុស្តិ៍ត្រូវបានតុលាការកោះហៅសាកសួរពាក់ព័ន្ធនឹងការចុះផ្សាយអត្ថបទដែលបានរាយការណ៍ថាមានមន្ត្រីយោធាមួយចំនួនចោទប្រកាន់មន្ត្រីយោធាជាន់ខ្ពស់មួយរូបថា បានយកដីទៅលក់ឲ្យក្រុមហ៊ុនបរទេស។ លោកហេង រស្មីរាយការណ៍ពីតុលាការក្រុងភ្នំពេញ៕