សេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាននៅមានចំណុចគួរឲ្យខ្វល់ច្រើន
Your browser doesn’t support HTML5
សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍បានព្រមព្រៀងគ្នាបង្កើតសេចក្តីប្រកាសរួមមួយស្តីអំពីសិទ្ធិមនុស្សអាស៊ាន។ ប៉ុន្តែសេចក្តីប្រកាសនេះនៅមិនទាន់ត្រូវបានអនុម័តនៅឡើយ។ មុនពេលកិច្ចប្រជុំកំពូលអាស៊ានដែលមេដឹកនាំប្រទេសសមាជិកអាស៊ានគ្រោងអនុម័តសេចក្តីប្រកាសនេះ លោកអ៊ឹម សុធារិទ្ធនៃវីអូអេបានសម្ភាសជាមួយនឹងលោកសុខ ខេមរា អ្នកយកព័ត៌មានវីអូអេដែលបានរាយការណ៍ច្រើនទាក់ទងនឹងកិច្ចការអាស៊ាន។ លោកសុខ ខេមរានឹងអត្ថាធិប្បាយត្រួសត្រួសអំពីស្ថានភាពនៃសេចក្តីប្រកាសនេះ។