បណ្តាញសង្គមកក្រើកនឹងព័ត៌មានពីការសោយទីវង្គតអតីតព្រះមហាក្សត្រ
Your browser doesn’t support HTML5
ព័ត៌មាននៃការចូលទីវង្គតរបស់អតីតព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ បាននាំឲ្យមានប្រតិកម្មមិនធ្លាប់មាន ពីបណ្តាគេហទំព័រព័ត៌មាននិងទំព័របណ្តាញសង្គម។ លោក ប៊ុន ថារម្យ អ្នកជំនាញខាងអ៊ីនធឺណិត និងជាអ្នកជំនួយដល់វីអូអេ និយាយថា យុវជនខ្មែរបានប្រើប្រាស់បណ្តាញសង្គម ជាពិសេស Facebook ដើម្បីតាមដាននិងចែករំលែកព័ត៌មានចុងក្រោយ ក៏ដូចជាដើម្បីសម្តែងការចូលរួមកាន់មរណទុក្ខចំពោះអតីតព្រះមហាវីរក្សត្រ ដែលព្រះអង្គក៏ជាពលរដ្ឋខ្មែរដំបូងបំផុតដែលបានសរសេរក្នុងគេហទំព័រផ្ទាល់ខ្លួន ឬ blog។ នៅក្នុងកម្មវិធី «សំឡេងឌីជីថល» នេះ លោក ប៊ុន ថារម្យ ក៏ពន្យល់លោក សឹង សុផាត នៃវីអូអេ អំពីកេរដំណែលនៃការសរសេរលើអ៊ីនធឺណិតរបស់ព្រះអង្គដល់កូនចៅខ្មែរជំនាន់ក្រោយ៕