លោក Leon Panetta ធ្វើ​ដំណើរ​ទៅ​ចិន​ គ្រាដែល​ជម្លោះ​ដែន​ទឹក​នៅ​មាន​ភាព​ក្តៅ​ងំ

Your browser doesn’t support HTML5

លោក​រដ្ឋមន្រ្តី​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​Leon Panetta នឹង​ចេញ​ដំណើរ​ពី​សហរដ្ឋ​អាមេរិក​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​អាស៊ី​នៅ​ចុង​សប្តាហ៍​នេះ។ នេះ ជា​ដំណើរ​ទស្សនកិច្ច​មួយ​មាន​គោលដៅ​បន្ធូរបន្ថយ​ការសង្ស័យ​គ្នា​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​ពេល​មាន​ជម្លោះ​ដែន​ទឹក​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ និង​ការអភិវឌ្ឍ​យោធា​ដ៏​ឆាប់​រហ័ស​របស់​ចិន។