ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនិងបុគ្គលិកស្ថានទូតបីនាក់់ បានបាត់បង់ជីវិតនៅក្នុងប្រទេស លីប៊ី
Your browser doesn’t support HTML5
លោកឯកអគ្គរដ្ឋទូតស.រ.អា.ប្រចាំប្រទេស លីប៊ីនិងបុគ្គលិកបីនាក់់បានបាត់បង់ជីវិត បន្ទាប់ពីហ្វូងមនុស្សឥតសណ្តាប់ធ្នាប់បានចូលលុកទៅក្នុងស្ថានកុងស៊ុលស.រ.អា.នៅក្នុងទីក្រុង Benghazi នៅភាគខាងកើតនៃប្រទេស លីប៊ី កាលពីថ្ងៃអង្គារ។ ហ្វូងមនុស្សទាំងនេះ ដែលហាក់ដូចជាមានកំហឹងនឹងខ្សែវីឌីយោអាមេរិកាំងឯកជនមួយ ដែលចំអកឲ្យព្យាការី Mohammad នៃសាសនា អ៊ីស្លាម បានបាញ់ទៅលើ ហើយដុតស្ថានកុងស៊ុលស.រ.អា.នៅទីក្រុង Benghazi។ Jeff Custer រាយការណ៍ពិស្តារពីទីក្រុង វ៉ាស៊ីនតោន។