ក្រុមហ៊ុន Apple ជួបឱកាសផងនិងការប្រកួតប្រជែងផងក្នុងទីផ្សារកម្ពុជា
Your browser doesn’t support HTML5
កាលពីខែមិថុនាកន្លងទៅនេះ ក្រុមហ៊ុន Apple ដែលផលិតទូរស័ព្ទដៃ iPhone បានសម្ពោធផ្សារតាមអ៊ីនធឺណិត iTunes នៅក្នុងបណ្តាប្រទេសអាស៊ីចំនួន១២ រួមទាំងប្រទេសកម្ពុជាផងដែរ។ លោក ប៊ុន ថារម្យ អ្នកយកព័ត៌មានផ្នែកបច្ចេកវិជ្ជា និងជាអ្នកជំនួយដល់វីអូអេនិយាយថា ក្រុមហ៊ុន Apple ពង្រីកទីផ្សារចូលប្រទេសកម្ពុជាដោយសារមើលឃើញពីសក្តានុពលទីផ្សារក៏ដូចជាទទួលការប្រកួតប្រជែងកាន់តែខ្លាំងពីក្រុមហ៊ុនដែលលក់ផលិតផលប្រើកម្មវិធី Android។ លោក ប៊ុន ថារម្យ បានពន្យល់លោក សឹង សុផាត នៃវីអូអេ នៅក្នុងកម្មវិធី «សំឡេងឌីជីថល» ថា ឥឡូវនេះ ពលរដ្ឋកម្ពុជាអាចទិញផលិតផលតាមអ៊ីធឺណិតរបស់ Apple ជាច្រើន តែក្រុមហ៊ុននេះក៏នៅមានការប្រឈមមួយចំនួន។