ថ្ងៃ​ទី​១៤​នៃ​​កីឡា​អូឡាំពិក​

កីឡាការិនី Meseret Defar នៃ​ប្រទេស​អេត្យូពី នៅ​ក្រោយ​ពេល​នាង​បាន​ឈ្នះ​ការ​រត់​ប្រណាំង​​ចម្ងាយ​៥.០០០​ម៉ែត្រ​សម្រាប់​នារី កាល​ពី​ថ្ងៃ​ ១០ សីហា ២០១២។

កីឡាករ Jordan Ernest Burroughs របស់​សហរដ្ឋ​អាមេរិក (សម្លៀក​បំពាក់​ព័ណ៌​ក្រហម) ប្រកួត​ជាមួយ​កីឡាករ Matthew Judah Gentry នៃ​ប្រទេស​កាណាដា នៅ​ក្នុង​ការ​ប្រកួត​បោក​ចំបាប់​សេរី​ទម្ងន់​៧៤​គ.ក្រ.​សម្រាប់​បុរស។

ក្រុម​កីឡាករ​បាល់​ក្នុង​ទឹក (water polo) របស់​ប្រទេស​ម៉ុងតេណេក្រូ (Montenegro) កំពុង​មើល​ទិដ្ឋភាព​​​នៅ​នាទី​ចុង​ក្រោយ​នៃ​ការ​ចាញ់​របស់​ក្រុម​ខ្លួន ជាមួយ​ក្រុម​ឈ្នះ​ប្រទេស​ក្រូអាស៊ី។

កីឡាករ​ទុយនីស៊ី Oussama Mellouli ពេល​កំពុង​ហែល​សេរី​ទៅ​កាន់​មេដាយ​មាស​របស់​លោក នៅ​ក្នុង​ការ​ប្រកួត​ហែល​ទឹក​ម៉ារ៉ាតុន​សម្រាប់​បុរស។

ក្រុម​កីឡាការិនី​អេស្ប៉ាញ​​ធ្វើ​ការ​សម្តែង​​ក្នុង​​ទឹក​ (synchronized swimming)។

កីឡាការិនី Neta Rivkin នៃ​ប្រទេស​អ៊ីស្រាអែល​​បង្ហាញ​ស្នាដៃ​នៅ​ក្នុង​ការ​ប្រកួត​អត្តពលកម្ម។

លោក Jesse Phillips (ឆ្វេង) និង​ លោក Stephen Bird នៃ​ក្រុម​កីឡាករ​អុំទូក​អូស្ត្រាលី​ប្រកួត​នៅ​ក្នុង​ការប្រកួត​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ទូក​ kayak ២០០​ម៉ែត្រ។

ក្រុម​កីឡាករ​ស៊ុយអែត​អបអរ​នៅ​ក្រោយ​បាន​ផ្ចាញ់​ក្រុម​ប្រទេស​ហុងគ្រី​នៅ​ក្នុង​ការ​ប្រកួត​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​កីឡា​បាល់បោះ​បុរស។

កីឡាករ Oussama Mellouli នៃ​ប្រទេស​ទុយនីស៊ី​ដេក​អបអរ​នៅ​ក្រោយ​ពេល​បាន​ឈ្នះ​​បាន​មេដាយ​មាស​នៅ​ក្នុង​ការ​ហែល​ទឹក​ម៉ារ៉ាតុន​ចម្ងាយ​១០​គ.ម.​នៅ​ឧទ្យាន Hyde Park។

ភ្ញៀវ​ទេសចរ​ដើរ​កាត់​​សាល​សន្និសីទ​​ ExCel នៅ​ទី​ក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស។

កីឡាករ Maris Strombergs នៃ​ប្រទេស​ឡាតវី (Latvia) ឱន​គោរព​នៅ​ក្រោយ​ពេល​មាន​ឈ្នះ​ក្នុង​ការ​ប្រកួត​​ប្រណាំង​ម៉ូតូ BMX សម្រាប់​បុរស។