រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ចង់​ឃើញ​លទ្ធិប្រជាធិបតេយ្យ​នៅ​បង់ក្លាដេស

Sheikh Hasina នាយករដ្ឋមន្រ្តី​បង់ក្លាដេស នៅ​ចំកណ្តាល មើល​ទោ​រដ្ឋមន្រ្តី​ក្រសួងការបរទេស​អាមេរិក​អាមេរិក នៅខាងឆ្វេង និង​រដ្ឋមន្រ្តី​ការបរទេស​បង់ក្លេដេស Dipu Moni ធ្វើការ​ផ្លាស់ប្តូរ​កកិច្ច​ព្រមព្រៀង​នៅ​រដ្ឋធានី​ដ្ហាការ ប្រទេស​បង់ក្លាដេស ថ្ងៃទី៥ ឧសភា ២០១២។ (

លោកស្រី​ហ៊ីលឡារី គ្លីនតុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិកបាន​សុំ​ដល់​ជនជាតិ​ប្រជាជាតិ​នេះ​ឱ្យ​បញ្ឈប់​ជម្លោះ​ផ្ទៃ​ក្នុង​ដែល​បាន​បណ្តាល​ឱ្យ​មាន​បាតុកម្ម​ដ៏​ឃោរឃៅ​និង​ការ​បង្ក្រាប​យ៉ាង​តឹងរ៉ឹង​ដោយ​រដ្ឋាភិបាល។ អាមេរិក​ចង់​ឃើញ​បង់ក្លាដេស និង​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រទេស​នេះ​មាន​ជោគជ័យ និង​បាន​សុំ​ដល់​រដ្ឋាភិបាល​ឱ្យ​គិតគូ​ឱ្យ​បាន​ហ្មត់​ចត់​អំពី​ការ​បាត់​ខ្លួន​នៃ​ពួក​សកម្មជន​ប្រឆាំង​ផង​ដែរ។

សហរដ្ឋអាមេរិក៖ ដំណើរ​សវនាការ​នៃ​ការ​នាំ​ខ្លួន​ឱ្យ​មក​ឆ្លើយ​នៅ​ចំពោះ​មុខ​តុលាការ​សម្រាប់​អ្នក​ជាប់​ឃុំឃាំង​៥​នាក់​នៅ​ កុងតាណាមួ (Guantanamo) ​ដែល​បាន​ត្រូវ​ចោទ​ប្រកាន់​ថា​បាន​រួម​គំនិត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ក្នុង​ការ​វាយ​ប្រហារ​ភេរវកម្ម​កាល​ពី​ឆ្នាំ​២០០១​លើ​ស.រ.អ.​បាន​ជួប​ឧបសគ្គ​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ពេល មេ​គំនិត​នៃ​ការ​វាយ​ប្រហារ​ ឈ្មោះ​ កាលីប សីកា ម៉ូហាម៉ាត់ (Khalid Sheikh Mohammed) និង​សហចុងចោទ​បួន​នាក់​របស់​គាត់​បាន​ដក​ប្រដាប់​ស្តាប់​សំទ្បេង​នៅ​នឹង​ត្រចៀក​សម្រាប់​ស្តាប់​ការ​ប្រែ​ភាសា​ដែល​គេ​ផ្តល់​ឱ្យ​ហើយ​បាន​ប្រកែក​មិន​ព្រម​ឆ្លើយ​នឹង​សំណួរ​ពី​ចៅក្រម​យោធា​ទេ។

ស៊ីរី៖ មាន​ការ​ផ្ទុះ​មួយ​ចំនួន​ក្នុង​ប្រទេស​ស៊ីរី​កាល​ពី​ថ្ងៃ​សៅរ៍​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​៥​នាក់​ស្លាប់​នៅ​ពេល​ដែល​ពួក​អ្នក​សង្កេតការ​អ.ស.ប.​បន្ត​កិច្ច​ខិត​ខំប្រឹង​ប្រែង​ឃ្លាំ​មើល​កិច្ច​ឈប់​បាញ់​គ្នា​ដែល​មិន​មាំ​ទាំ​រវាង​រដ្ឋាភិបាល​និង​ក្រុម​ប្រឆាំង។

សហរដ្ឋអាមេរិក៖ ការ​វាយ​ប្រហារ​មួយ​ដោយ​យន្តហោះ​ស.រ.អ.​គ្មាន​មនុស្ស​បើក​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​៨​នាក់​ដែល​ជាប់​សង្ស័យ​ថា​ជា​ពួក​ជន​សកម្មប្រយុទ្ធ​ស្លាប់​ក្នុង​តំបន់​មាន​វិបត្តិ​មួយ​នា​ប៉ែក​ពាយ័ព្យ​នៃ​ប្រទេស​ប៉ាគិស្ថាន​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ស្រុក​កុលសម្ព័ន្ធ​ វ៉ាហ្សីរីស្ថាន (Waziristan) ខាង​ជើង​ដែល​ជា​ទី​ជម្រក​សុខសាន្ត​សំខាន់​មួយ​របស់​ពួក​តាលីបាន់​និង​ពួក​បះបោរ​ អាល កៃដា។

អ៊ីរ៉ង់៖ លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ ប៉ូហាម៉ាត់ អាម៉ាឌីនីចាទ (Mahmoud Ahmadinejad) ​បានជួប​ប្រទះ​នឹង​ដំណើរ​ថយ​ក្រោយ​ធំ​មួយ​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​ជា​ថ្មី​ដែល​អាច​មាន​ឥទ្ធិពល​ទៅ​លើលទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​ក្រោយ។ បណ្តាញ​ផ្សាយ​ព័ត៌មាន​របស់​រដ្ឋ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ពួក​អ្នក​ប្រឆាំងនឹង​លោក​ប្រធានាធិបតេយ្យ​រូប​នេះ​បាន​ទទួល​កៅអី២០​ ប្រៀប​ធៀប​នឹង​៨​កៅអី​សម្រាប់​ពួក​អ្នក​ទ្រទ្រង់​លោក​និង​១១​កៅអី​សម្រាប់​ពួក​ឯករាជ្យ។​កៅអី​៦៥​ក្នុង​សភា​អ៊ីរ៉ង់​មាន​អាសនៈ​២៩០​បាន​ត្រូវ​ដាក់​ឱ្យ​ប្រកួត​ប្រជែង​គ្នា។

សហរដ្ខអាមេរិក៖ លោក​ប្រធានាធិបតី​ស.រ.អ.​បារ៉ាក់​អូបាម៉ា​ចាប់ផ្តើម​ជា​ផ្លូវការ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដើម្បី​ឱ្យ​លោក​ជាប់​ឆ្នោត​ជា​ថ្មី​កាល​ពី​ថ្ងៃ​សៅរ៍​ជា​មួយ​ការ​ប្រជុំ​មហា​ជន​ពីរ។

នីហ្សេរីយ៉ា៖ ពិធី​រៀប​ការ​មួយ​រៀប​ចំ​ទ្បើង​ដោយ​ពួក​អ៊ីស្លាម​និយម​ជ្រុល​ Boko Haram ​បាន​បញ្ចប់​ដោយ​មាន​អំពើ​ហិង្សា​ដ៏​ប្រល័យ​កាល​ពី​ថ្ងៃ​សៅរ៍។