នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ យុវជនមួយក្រុមដែលធ្វើការពាក់ព័ន្ធនឹងការការពារបរិស្ថានបានរួមគ្នាចែករំលែកបទពិសោធន៍ការងាររបស់ពួកគេ និងលើកឡើងពីផលប៉ះពាល់ដែលកើតមានដោយសារកាកសំណល់ផ្លាស្ទិច ក្នុងកម្មវិធីដែលមានឈ្មោះថា «ពិធីបុណ្យគ្មានផ្លាស្ទិច» ដែលធ្វើឡើងនៅ The Future Factory ក្នុងរាជធានីភ្នំពេញ ។ ក្រុមយុវជនទាំងនោះក៏បានជំរុញឲ្យប្រជាពលរដ្ឋកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិចក្នុងជីវភាពប្រចាំថ្ងៃ តាមរយៈការប្តូរមកប្រើប្រាស់សម្ភារៈដែលអាចប្រើឡើងវិញជាដើម។
កម្រងរូបភាព៖ ក្រុមយុវជនចែករំលែកពីការធ្វើការងារបរិស្ថានដើម្បីជំរុញការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិច

១
យុវជនកំពុងឈរមើលរូបថតមានចំណងជើងថា «ខាងក្នុងប្លាស្ទិច» រៀបរាប់អំពីប្លាស្ទិចកំពុងគ្រប់ដណ្តប់លើបរិស្ថានក្នុងប្រទេសកម្ពុជា របស់យុវជន គង់ ស៊ីដែន ត្រូវបានដាក់តាំងបង្ហាញក្នុងកម្មវិធី ពិធីបុណ្យគ្មានផ្លាស្ទិច ដែលធ្វើឡើងក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

២
កញ្ញា អាត សុធាវី ស្ថាបនិក Think Plastic កំពុងធ្វើបទបង្ហាញអំពីការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិចនៅកម្ពុជា ក្នុងកម្មវិធី ពិធីបុណ្យផ្លាស្ទិច ដែលធ្វើឡើងក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

៣
យុវជនកំពុងស្តាប់ក្រុមយុវជនធ្វើការផ្នែកបរិស្ថាន ជជែកអំពីប្រធានបទ «អ្នកដឹកនាំឆ្ពោះទៅរកបរិស្ថានល្អ» ក្នុងកម្មវិធី ពិធីបុណ្យគ្មានផ្លាស្ទិច ដែលធ្វើឡើងក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

៤
លោក ឈិត វ៉ាន់ណាត ស្ថាបនិកសហគមន៍ផ្លាស្ទិច ធ្វើបទបង្ហាញអំពីសកម្មភាពការងារដើម្បីកាត់បន្ថយផ្លាស្ទិច ក្នុងគោលដៅធ្វើឲ្យបរិស្ថាននៅកម្ពុជាមានភាពប្រសើរឡើង ក្នុងកម្មវិធី ពិធីបុណ្យគ្មានផ្លាស្ទិច ដែលធ្វើឡើងក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

៥
ក្រុមយុវជនធ្វើការផ្នែកបរិស្ថានជជែកអំពីប្រធានបទ «អ្នកដឹកនាំឆ្ពោះទៅរកបរិស្ថានល្អ» ក្នុងកម្មវិធី ពិធីបុណ្យគ្មានផ្លាស្ទិច ដែលធ្វើឡើងក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

៦
លោក សាន ដារ៉ាវីដ អ្នកដឹកនាំក្រុមយុវជនសំរាមកំពុងធ្វើបទបង្ហាញអំពីសកម្មភាពប្រមូលសំរាមនៅលូទឹកស្អុយបឹងត្របែក ដើម្បីជំរុញទឹកចិត្តដល់យុវជន និងប្រជាពលរដ្ឋឲ្យទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងចូលរួមកាត់បន្ថយការចោលសំរាម ក្នុងកម្មវិធីពិធីបុណ្យផ្លាស្ទិច ដែលធ្វើឡើងក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

៧
អ្នកចូលរួមកំពុងទស្សនាវីដេអូឯកសារដែលមានចំណងជើងថា «A Plastic Ocean» ដែលរៀបរាប់អំពីផ្លាស្ទិចបង្កផលប៉ះពាល់បរិស្ថាន និងសត្វក្នុងសមុទ្រ ក្នុងកម្មវិធី ពិធីបុណ្យគ្មានផ្លាស្ទិច ដែលធ្វើឡើងក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

៨
លោក គង់ ស៊ីដែន អ្នកថតរូប កំពុងធ្វើបទបង្ហាញអំពីគោលបំណងនៃការថតរូបដែលមានចំណងជើងថា «ខាងក្នុងផ្លាស្ទិច» ដោយរៀបរាប់អំពីប្លាស្ទិចកំពុងគ្របដណ្តប់លើបរិស្ថានក្នុងប្រទេសកម្ពុជា ក្នុងកម្មវិធី ពិធីបុណ្យគ្មានផ្លាស្ទិច ដែលធ្វើឡើងក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

៩
លោក ខេននី ពៅ អ្នករចនាម៉ូតសម្លៀកបំពាក់ដែលមិនប្រើប្រាស់វត្ថុធាតដើមដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន កំពុងបង្ហាញអំពីការជំរុញទឹកចិត្តក្នុងការជ្រើចូលរួមការពារបរិស្ថាន តាមរយៈការប្រើប្រាស់សម្លៀកបំពាក់ ក្នុងកម្មវិធី ពិធីបុណ្យគ្មានផ្លាស្ទិច ដែលធ្វើឡើងក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)