ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុវជន​ខ្មែរ​បោះបង់​ការសិក្សា​ហើយ​ជោគជ័យ​ក្នុង​សិល្បៈ


យុវជន​ខ្មែរ​បោះបង់​ការសិក្សា​ហើយ​ជោគជ័យ​ក្នុង​សិល្បៈ
សូម​រង់ចាំ

No media source currently available

0:00 0:16:01 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ជុង សៀវភីន (Sievphin Chong) អាយុ ២៤ឆ្នាំ បាន​ជ្រើសរើស​វិថី​អាជីព​មួយ​ប្លែក​ពី​យុវជន​ខ្មែរ​ភាគ​ច្រើន។ មាន​ដើម​កំណើត​នៅ​ខេត្ត​ស្ទឹង​ត្រែង​និង​​​​ធំ​ដឹង​ក្ដី​នៅ​ខេត្ត​រតនគិរី សៀវភីន​មានឱកាស​​បាន​មក​រៀន​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ជំនាញ​រចនា ​​នៅ​រាជ​ធានី​ភ្នំពេញ។ ប៉ុន្តែក្រោយ​មក​​ សៀវភីន ​បាន​រក​ឃើង​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន​នៅ​ក្រៅ​សាលា ​ក្នុង​វិស័យ​សិល្បៈ​និង​ភាព​ច្នៃប្រឌិត ​ដោយសារ​ការ​ធ្វើ​វីដេអូ​កំប្លែង​ខ្លីៗ​នៅ​លើ​បណ្ដាញ​សង្គម។ នៅ​ឆ្នាំ​២០១៣ សៀវភីន ​បាន​បោះបង់​ការសិក្សា​ហើយ​បន្ត​បង្កើត​វីដេអូ និង​បង្កើន​សមត្ថភាព​សិល្បៈ​របស់​ខ្លួន​ក្នុង​វិស័យ​ផលិត​ភាពយន្ត​និង​តន្ត្រី។ សព្វ​ថ្ងៃ​នេះ សិល្បៈ​របស់ សៀវភីន មិន​ថា​ជា​វីដេអូ​កំប្លែង ភាព​យន្ត ការ​សម្តែង ឬ​តន្ត្រី គឺ​មាន​គោល​បំណង​ជំរុញ​ផ្នត់​គំនិត​បែប​ច្នៃប្រឌិត​និង​ឯករាជ្យ នៅ​ក្នុង​ប្រទេស​កម្ពុជា។ កាល​ពី​ចុង​ខែ​មេសា ក្នុង​ដំណើរ​ចូល​រួម​កម្មវិធី​ «ភាព​ជា​អ្នកដឹកនាំ​អន្តរជាតិ» ​របស់​ក្រសួង​ការបរទេស​អាមេរិក សៀវភីន បាន​មក VOA ក្នុង​​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​ជជែក​ជាមួយ​លោក ចាប ចិត្រា (Chetra Chap) នៃ VOA អំពី​បទពិសោធន៍​របស់​លោក​ ដែល​បាន​ជ្រើសរើស​យក​អាជីព​ជា​អ្នក​សិល្បៈ​ឯករាជ្យ​មួយ​រូប។

XS
SM
MD
LG