ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុវជន​ផ្សង​ព្រេង​មួយ​រូប​គ្រោង​បំបែក​ឯតទគ្គកម្ម​ពិភពលោក​ដោយ​ធ្វើ​ដំណើរ​ទៅ​កាន់​ឧទ្យាន​ជាតិ​ទាំង​អស់​នៅ​ស.រ.អា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

យុវជន​អាមេរិកាំង​ផ្សងព្រេង​មួយ​រូប ធ្វើ​ដំណើរ​កម្សាន្ត​ប្រកប​ដោយ​មហិច្ឆតា​មួយ​ដោយ​ធ្វើ​ដំណើរ​ទៅ​កាន់​ឧទ្យាន​ជាតិ​ជាង​៤០០​កន្លែង ដែល​ស្ថិត​ក្នុង​បញ្ជី​របស់​ទីភ្នាក់ងារ​ឧទ្យានជាតិ​អាមេរិក ដើម្បី​ប្រារព្ធ​គម្រប់​ខួប ១០០ឆ្នាំ របស់​ទីភ្នាក់ងារ​នេះ នៅ​ឆ្នាំ​២០១៦។ ប្រសិន​បើ​យុវជន​​រូប​នេះ​ទទួល​បាន​ជោគជ័យ យុវជន​នេះ​នឹង​ក្លាយ​ជា​បុគ្គល​ក្មេង​បំផុត​ដែល​អាច​បំបែក​ឯតទគ្គកម្ម​របស់​ពិភពលោក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ឧទ្យាន​ជាតិ​អាមេរិក​ទាំង​អស់។ អ្នកស្រី Julie Taboh បាន​ជួប​ជាមួយ​យុវជន​រូប​នេះ​មុន​នឹង​រូប​គេ​ចាប់​ផ្តើម​ដំណើរ​កម្សាន្ត​នេះ ហើយ​រាយការណ៍​អំពី​រឿង​នេះ។ កញ្ញា ស្រេង លក្ខិណា ជូន​សេចក្តី​ប្រែ​សម្រួល៕

XS
SM
MD
LG