ប្រមុខការទូតដែលលោក Trump ជ្រើសរើសតឹងតែងជាមួយចិន គុយបា និងទន់ភ្លន់ជាមួយអ៊ុយក្រែន
ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump បានជ្រើសរើសលោក Marco Rubio ដែលជាសមាជិកព្រឹទ្ធសភាខាងបក្សសាធារណរដ្ឋតំណាងរដ្ឋ Florida តាំងពីឆ្នាំ ២០១១ មកនិងបម្រើការនៅក្នុងគណៈកម្មាធិការទំនាក់ទំនងបរទេសនិងគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់ព្រឹទ្ធសភាអាមេរិក ឱ្យធ្វើជារដ្ឋមន្ត្រីការបរទេសអាមេរិកសម្រាប់អាណត្តិរបស់លោក។ លោក Steve Herman រាយការណ៍អំពីរឿងនេះពីក្រសួងការបរទេសអាមេរិក។ លោក ម៉ែន គឹមសេង ជូនសេចក្ដីប្រែសម្រួលដូចតទៅ៖