ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អន្តរសភា​ជំរុញ​ដំណោះស្រាយ​នយោបាយ​រឿងក្តីលោក សម រង្ស៊ី


លោក​សម រង្ស៊ី​ ឈរ​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ឆ្នាំ​២០០៩។ ការ​កាត់​ទោស​លោក​ចុង​ក្រោយ​នេះ​បាន​ធ្វើ​ឲ្យ​លោក​ប្រឈម​មុន​នឹង​ការ​ជាប់​ ពន្ធនាគារ ​​សរុប​រហូត​ដល់​១២​ឆ្នាំ តែ​​​ថ្មីៗ​នេះ​លោក​ក៏​បាន​ស្វះ​ស្វែង​រក​ការ​​ចាប់​ខ្លួន​លោក​ហ៊ុន​សែន​នៅ​​ក្រៅ​ប្រទ
លោក​សម រង្ស៊ី​ ឈរ​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ឆ្នាំ​២០០៩។ ការ​កាត់​ទោស​លោក​ចុង​ក្រោយ​នេះ​បាន​ធ្វើ​ឲ្យ​លោក​ប្រឈម​មុន​នឹង​ការ​ជាប់​ ពន្ធនាគារ ​​សរុប​រហូត​ដល់​១២​ឆ្នាំ តែ​​​ថ្មីៗ​នេះ​លោក​ក៏​បាន​ស្វះ​ស្វែង​រក​ការ​​ចាប់​ខ្លួន​លោក​ហ៊ុន​សែន​នៅ​​ក្រៅ​ប្រទ

សហភាព​អន្តរសភា​ក្នុង​ពិភពលោក​ហៅថា Inter​ Parliamentarian ​Union​ (IPU) បាន​ចេញ​សេចក្តី​សម្រេច​រួម​ចាត់​ទុក​ថា រឿង​ក្តី​របស់​មេដឹក​នាំ​គណបក្ស​ជំទាស់​លោក សម រង្ស៊ី អំពីការ​ដក​បង្គោល​ព្រំដែន​ថា ជា​ករណី​នយោបាយ​ដោយ​ជំរុញ​ថា គួរ​ដោះ​ស្រាយ​តាម​របៀប​នយោបាយ​ជា​ជាង​តាម​ផ្លូវ​តុលាការ។

មេដឹកនាំ​គណបក្ស​ជំទាស់​លោក​ សម រង្ស៊ី ត្រូវ​តុលាការ​កាត់​ទោសឲ្យជាប់​ ពន្ធនាគារ​ចំនួន​១២ឆ្នាំ​ពី​បទ​ផ្សព្វផ្សាយ​ឯកសារ​ព្រំដែន​ក្លែង​ក្លាយ និងដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា វៀតណាម​នៅ​ខេត្ត​ស្វាយ​រៀង​ កាល​ពី​ចុង​ឆ្នាំ​២០០៩ ក្រោយ​ពេល​ មាន​ប្រជា​ពលរដ្ឋ​មក​ប្តឹង​ពីការ​បំពាន​លើ​ដី​ស្រែ​របស់​ខ្លួន។ លោក សម រង្ស៊ី ពេលនេះ​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ហើយ​ស្វះស្វែង​រក​ការ​គាំទ្រ​ជា​អន្តរជាតិ​ដើម្បី​ឲ្យ​មាន​ដំណោះ​ស្រាយ​នយោបាយ​មួយ​ ចំពោះ​ករណី​ខ្លួន​លោក​ និង​ករណី​រំលោភ​ បំពាន​ព្រំដែន​ ដែល​លោក​បាន​ចោទ​ទៅ​លើ​អាជ្ញាធរ​វៀតណាម តែ​ត្រូវ​វៀតណាម​បដិសេធ។

សេចក្តី​សម្រេច​របស់​សហភាព​អន្តរសភា​ដ៏​មាន​ឥទ្ធិពល ​ដែល​មានបណ្តា​ប្រទេស​ជាង​១៥០​ជា​សមាជិក បាន​ចាត់​ទុក​ថា ករណី​លោក សម រង្ស៊ីមាន​ចរិក​ជា​នយោបាយ​ ហើយ​មិន​គួរ​ត្រូវ​នាំ​យក​មក​ជំនុំ​ជំរះ​នៅ​តុលាការ​ទេ។ ករណី​នេះ គួ​ត្រូវ​បាន​ដោះ​ស្រាយ​តាម​របៀប​នយោបាយ​វិញ។ សេចក្តី​សម្រេច​នោះ​ក៏​ឲ្យ​ដឹង​ទៀត​ថា ការ​ផ្តន្ទា​ទោស​លោក សម រង្ស៊ី មិន​មែន​ជា​រឿង​សមរម្យ​ទេ។

សេចក្តីសម្រេច​កាល​ពី​ថ្ងៃ​៦ ខែ​តុលា ដោយ​ការ​បោះឆ្នោត​ជា​ឯកឆន្ទ​ដោយ​ ក្រុម​ប្រឹក្សា​អភិបាល​នៃ​សហភាព​អន្តរសភា ​(IPU) ក្នុងទីក្រុងហ្សឺ ណែវ បាន​បញ្ជាក់​ទៀត​ថា៖ ដូច្នេះ សូម​អំពាវនាវ​ដល់​អាជ្ញាធរ​នានា​ស្វះស្វែង​រក​វិធី និង​មធ្យោបាយ​ទាំង​ឡាយ​ក្នុងការ​ដោះស្រាយ​បញ្ហា​ឲ្យ​បាន តាម​រយៈ​ការ​ចចារ​ផ្នែក​នយោបាយ​ដើម្បី​ឲ្យ​លោក សម រង្ស៊ី​បន្ត​សកម្មភាព​ជា​អ្នក​តំណាង​រាស្ត្រ​របស់​លោក​វិញ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

សហភាព​អន្តរសភា​បានសម្តែង​ក្តី​ព្រួយ​បារម្ភ​របស់​ខ្លួន​ដែរ ចំពោះ​ការ​រិត​ ត្បិត​បរិយាកាស​នយោបាយ​ចំពោះ​ក្រុម​អ្នក​ប្រឆាំង​ តាមរយៈ​ការ​ព្យួរ​អភ័យ​ឯក សិទ្ធិ​សភា និង​កាត់​ទោស​សមាជិក​ប្រឆាំង​ជា​ច្រើន​នាក់ ​ដែល​សហភាពអន្តរសភា បាន​ចង្អុល​បង្ហាញ​ឲ្យ​ឃើញ​ថា​ ជា​ការ​ ធ្វើ​ឲ្យ​ខូចខាត​ដល់​ដំណើរ​ការប្រជាធិប្បតេយ្យ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ ជាម យៀប​បាន​ច្រាន​ចោល​សេចក្តី​សម្រេចរបស់ ​IPU ដោយ​អះ​អាង​ថា លោក សម រង្ស៊ី​ជា​អ្នក​ប្រព្រឹត្ត​ខុស​ច្បាប់​រឿង​ដក​បង្គោល​ព្រំដែន​ ដែល​ត្រូវ​ធ្វើ​តាម​ច្បាប់ និង​ទទួល​ទោស​តាម​បទ​ល្មើស ហើយ ​IPU ​គួរ​ដឹង​អំពី​រឿងនេះ។ លោក​បន្ត​ថា៖

«អញ្ចឹង​ទេ​អ្វី​ដែល​គេ​បាន​លើក​ឡើង​ជា​ Resolution ​របស់​ IPUគឺ​ខ្ញុំ​ទទួល​យក​មិន​បាន​ទេ ក្នុង​នាម​សភា​កម្ពុជា ​ហើយ​ IPUហ្នឹង​ល្មម​បញ្ចប់​ ល្មម​ដឹង​រឿង​សម រង្ស៊ី​ ឬ​ក៏ដឹង​រឿង​ដ៏ទៃ​ផ្សេង​ទៀត»។

ដោយ​បាន​អះអាង​ថា ​ករណី​លោក សម រង្ស៊ី​ ដែល​មិន​អាច​មាន​ការ​សម្រប​សម្រួល​តាម​ផ្លូវ​នយោបាយបាន​នោះ​ លោក​ ជាម យៀប​បាន​ស្តី​បន្ទោស​ដល់ ​IPU​ បន្ថែម​ទៀត​ថា​៖

«អាពួក​ហ្នឹង​គឺ​អញ្ចឹង។ អារឿង​តូច​មួយ អាត្រង់​គេ​ឯណេះ អត់​ស្តាប់​គេ​ទេ​ ទៅ​ស្តាប់​តែ​មួយ​ភាគ​តូច។ ខ្ញុំ​នៅ​ក្នុង​រដ្ឋសភា​មាន​៩០​កៅអី ​ចំណែក​ឯ ​សម រង្ស៊ី ​មាន​តែ​ ២៦​កៅអី​ទេ។ អញ្ចឹង​ទេ​យក​ចិត្ត​ទុក​ដាក់​អា​២៦​កៅអីច្រើន​ជាង​អា​៩០​កៅអី។ គេ​និយាយ​អត់​ស្តាប់​គេ​ទេ​ អញ្ចឹង​ទេ​សូម​ជម្រាប​ថា ច្បាប់​នៅ​កម្ពុជា​វា​ផ្សេង។ ច្បាប់​នៅ​ប្រទេស​ផ្សេង​ វាផ្សឹង។ អត់​ដូចគ្នា​ទេ»។

ប្រភព​ព័ត៌មាន​ពី​អឺរ៉ុប​ឲ្យដឹងថា កម្ពុជា​ដែល​ជា​សមាជិក ​IPU ផង​នោះ​ មាន​គណៈ​ប្រតិភូ​សភា​ មួយ​ក្រុម​ដឹក​នាំ​ដោយ​លោក​ ឈាង​ វុន ​បាន​ចូល​រួម​ប្រជុំ​លើក​ទី១២៣​របស់​សហភាព​អន្តរសភា​ដែរ ក៏ប៉ុន្តែ​ខក​ខាន​ក្នុង​ការ​តវ៉ា​បញ្ចុះ​បញ្ចូល​រឿង​ទប់​ស្កាត់​ការ​ចេញ​សេចក្តី​សម្រេច​ស្តីពី​ករណី​លោក សម រង្ស៊ី។

សហភាព​អន្តរសភា​ទទូច​ឲ្យ​លោកអ៊ែនឌ័រស៍ ចនសាន់ (Anders Johnson)​ អគ្គលេខា​ធិការ IPU ជម្រាប​បណ្តា​ប្រទេស​នានា ​និង​អ្នក​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ឲ្យ​បាន​ដឹង​ពី​ក្តី​បារម្ភ​របស់ IPU និង​សុំ​ឲ្យ​គណៈ​កម្មាធិការ​របស់​ខ្លួន​បន្ត​តាម​ដាន​ករណី​លោក​ សម រង្ស៊ី ​និង​ធ្វើ​របាយការណ៍​ ជូន​កិច្ច​ប្រជុំ​លើក​ទី១២៤​ នៅ​ខែ​មេសា ឆ្នាំ​២០១១៕

XS
SM
MD
LG