នៅក្នុងទិវានារីអន្តរជាតិ ដែលយើងហៅសាមញ្ញថា«បុណ្យសិទ្ធិនារី» នេះមានការផ្តោតអារម្មណ៍ទៅលើប្រធានបទផ្សេងៗជុំវិញការលើកកម្ពស់និងផ្តល់តម្លៃដល់ស្រ្តី ដូចជាមានការជួយជំរុញឱ្យស្រ្តីបានធ្វើការកាន់តែច្រើននៅក្នុងវិស័យឯកជននិងរដ្ឋ ការទាមទារឱ្យបានប្រាក់បៀរវត្សរ៍ស្មើបុរសចំពោះការងារដូចគ្នាជាដើម។
សម្រាប់កម្មវិធីហេឡូវីអូអេនៅយប់នេះដោយសារការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅសល់តែមិនដល់១០០ថ្ងៃទៀតផងយើងសូមលើកយកប្រធានបទមួយដែលផ្តោតទៅលើតួនាទីរបស់ស្រ្តីក្នុងឆាកនយោបាយ ការផ្តល់ភាពអង់អាចដល់ស្រ្តី និងការរៀបចំស្រ្តីដើម្បី ត្រៀមលក្ខណៈចូលរួមក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់។
ចូលរួមជាវាគ្មិនរបស់យើងនៅយប់នេះគឺមានលោកស្រី ប៉ុក ណន្តដា នាយិការនៃអង្គការចម្រើនស្ត្រី ដែលបានធ្វើការងារនេះជាច្រើនមកហើយ។
សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេថ្ងៃទី ០៨ ខែមិនា ឆ្នាំ២០១២៖
មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com