កាលពីថ្ងៃទី៨ ខែ វិច្ឆិកា កន្លងទៅនេះ លោក ហុង នេត្រ គឺជាពលរដ្ឋខ្មែរអាមេរិកទី១ដែលបានជាប់ឆ្នោតជាសមាជិកម្នាក់ក្នុងចំណោមសមាជិកសភាបួននាក់របស់ក្រុងលីន្ន (Lynn) នៃរដ្ឋម៉ាស្សាជូស៊េត្តស៍ (Massachusetts) សហរដ្ឋអាមេរិក។ ទីក្រុងលីន្នមានប្រជាពលរដ្ឋសរុបប្រហែល១សែននាក់ ដែលក្នុងនោះមានប្រជាពលរដ្ឋខ្មែរប្រហែល១ម៉ឺន៧ពាន់នាក់ដែលនាំឲ្យទីក្រុងលីន្នក្លាយជាទីក្រុងដែលមានប្រជាពលរដ្ឋខ្មែររស់នៅច្រើនជាងគេទី២ក្នុងរដ្ឋម៉ាស្សាជូស៊ែត្តស៍ បន្ទាប់ពីក្រុងឡូវែល្ល (Lowell)។ តទៅនេះ គឺជាបទសម្ភាសរវាងលោកអ៊ឹម សុធារិទ្ធ នៃវីអូអេសំឡេងសហរដ្ឋអាមេរិក និងលោកហុង នេត្រដែលទើបតែបានជាប់ឆ្នោតថ្មីជាសមាជិកសភានៃក្រុងលីន្ន។