ទិវានយោបាយឈ្នះៗនិងសម្ពោធវិមានឈ្នះ ឈ្នះបានចាប់ផ្តើមកាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ដើម្បីប្រារព្ធខួប២០ឆ្នាំនៃការបញ្ចប់សង្រ្គាមស៊ីវិល។ ពិធីនេះរៀបចំឡើងដើម្បីកំណត់ថា នៅទីបំផុត ជម្លោះដ៏យូរអង្វែង បានបញ្ចប់។ ពិធីដែលគេប្រសិទ្ធិនាមថា នយោបាយ«ឈ្នះឈ្នះ»គឺជាការកត់សម្គាល់ទីបញ្ចប់នៃសង្គ្រាម។រដ្ឋាភិបាលក៏នឹងសម្ពោធវិមានអនុស្សាវរីយ៍មួយដែលរដ្ឋាភិបាលនិយាយថា នឹង «ប្រាប់ជំនាន់ក្រោយនូវប្រវត្តិពិតប្រាកដរបស់ប្រទេសកម្ពុជា»។ ទិវានេះនឹងបា្ររព្ធឡើងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៩ ៣០ និង៣១ខែធ្នូ ឆ្នាំ២០១៨។