តើអ្នកបោះឆ្នោតបក្សសាធារណរដ្ឋនឹងនៅតែគាំទ្រលោក Trump ក្នុងឆ្នាំ២០២៤ឬទេ?
- Steve Herman
- VOA News
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កំពុងឈរឈ្មោះធ្វើជាបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកជាលើកទី ៣ ដោយសង្ឃឹមថា លោកនឹងអាចឈ្នះក្លាយជាប្រធានាធិបតីអាមេរិកទី ២ ដែលកាន់តំណែងនេះក្នុងពីរអណត្តិមិនជាប់គ្នា។ ការស្ទង់មតិជាសាធារណៈ បានបង្ហាញថា អ្នកបោះឆ្នោតគណបក្សសាធារណរដ្ឋភាគច្រើនបំផុត មិនរំពឹងគិតថា លោកនឹងអាចក្លាយជាបេក្ខជនឈរឈ្មោះជាផ្លូវការរបស់ពួកគេនោះឡើយ។ ដើម្បីចង់ដឹងថាតើលោកTrump មានការពេញនិយមប៉ុណ្ណា នៅកន្លែងដែលធ្លាប់មានការគាំទ្រលោកជាប្រវត្តិសាស្ត្រនោះ ប្រធានក្រុមអ្នកឆ្លើយឆ្លងព័ត៌មានជាតិរបស់វីអូអេ លោក Steve Herman បានទៅដល់ទីក្រុងMount Storm ក្នុងរដ្ឋ West Virginia។ លោក ជ្រា វណ្ណារិទ្ធ ប្រែសម្រួលសេចក្តីរាយការណ៍នេះ៕