ហេតុអ្វីបានជាពាក្យឆ្វេងនិងស្តាំមានអត្ថន័យនយោបាយ?
ការបែងចែកជំនឿនយោបាយវាងឆ្វេងនិយមនិងស្តាំនិយម គឺជាសញ្ញាសម្គាល់មូលដ្ឋានដ៏សំខាន់មួយនៅក្នុងនយោបាយ។ ប៉ុន្តែតើអ្នកធ្លាប់ដឹងអំពីមូលហេតុដែលគេប្រើពាក្យឆ្វេងនិងស្តាំនេះដើម្បីពិពណ៌នាអំពីក្រុមមនោគមវិជ្ជានយោបាយដែរឬទេ? វាអាចធ្វើឱ្យអ្នកភ្ញាក់ផ្អើល នៅពេលដឹងថាការប្រើពាក្យឆ្វេងនិយម និងស្តាំនិយមនេះ មានប្រវត្តិចេញពីការរៀបចំកន្លែងអង្គុយរបស់ក្រុមអ្នកធ្វើបដិវត្តន៍បារាំងកាលពីជាង ២០០ ឆ្នាំមុន។ VOA បានផលិតក្រាហ្វិកពន្យល់អំពីរឿងនេះ។ លោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួល៕